កីឡា

Al Nassr មានផែនការឲ្យ CR7 និង Ramos ជួបគ្នាម្តងទៀត

តាមការចេញផ្សាយរបស់​ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបអារ៉ាប៊ីសាអូឌីត Al Nassr ត្រូវបានគេជឿជាក់ថា គឺពិតជាបានរៀបចំផែនការ ក្នុងការឲ្យកីឡាករឆ្នើម២រូប ត្រឡប់មកជួបជុំគ្នាវិញ នៅទីនេះពិតមែន។

Al Nassr ជាក្លឹបអ្នកមានរបស់អារ៉ាប៊ីសាអូឌីត ហើយជឿជាក់ថាក៏តែងតែចង់បាន កីឡាករ CR7 ជាយូរមកហើយ មិនត្រឹមតែប៉ុណ្ណោះ ក៏ដាក់ផែនការ ដើម្បីនាំយកកីឡាករខ្សែការពារ Sergio Ramos ដែលជាដៃគូចាស់ នៅ Real Madrid នោះមកលេងជាមួយគ្នាសាជាថ្មីដែរ។

CR7 បច្ចុប្បន្នកំពុងមានឈ្មោះ ជាកីឡាករគ្មានតម្លៃខ្លួនឡើយ ខណៈដែល Ramos ក៏កំពុងខិតជិតទៅដល់កុងត្រា ជិតបញ្ចប់ហើយដែរ ជាមួយនឹងក្លឹប PSG ដូចនេះសម្រាប់ Al Nassr ហាក់ដូចជាមិនមានជាបញ្ហាលុយឡើយ ដើម្បីធ្វើរឿងនេះបានសម្រេច៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top