ព័ត៌មានអន្តរជាតិ

នយោបាយ​លោកខាងលិច ​ក្នុងការ​ទប់​រុស្ស៊ី ​អាច​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច ​រវាងមហាអំណាច​នុយក្លេអ៊ែរ​

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា គោលនយោបាយរបស់លោកខាងលិច ក្នុងការទប់ស្កាត់រុស្ស៊ី គឺមានគ្រោះថ្នាក់ខ្លាំងនិងប្រថុយប្រថាន នឹងការប៉ះទង្គិចប្រដាប់អាវុធដោយផ្ទាល់ រវាងមហាអំណាចនុយក្លេអ៊ែរ។

លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ចេញផ្សាយកាលពីថ្ងៃអង្គារថា “ការរំពឹងទុកដែលមិនទទួលខុសត្រូវ” ដែលរុស្ស៊ីហៀបនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន កំពុងលាតត្រដាងឥតឈប់ឈរ នៅក្នុងប្រទេសលោកខាងលិច។

លោកបានលើកឡើងថា “យើងកំពុងនិយាយអំពីអ្វីដែលខុសគ្នាទាំងស្រុងថា គោលនយោបាយរបស់បស្ចិមប្រទេស ក្នុងការទប់ស្កាត់គ្រប់ជ្រុងជ្រោយ នៃប្រទេសរបស់យើង គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ វានាំមកនូវហានិភ័យ នៃការធ្លាក់ចូលទៅក្នុងការប៉ះទង្គិច ប្រដាប់អាវុធដោយផ្ទាល់ នៃមហាអំណាចនុយក្លេអ៊ែរ” ។

លោក Lavrov បន្ថែមថា ទីក្រុងមូស្គូ បាននិយាយម្តងហើយម្តងទៀតថា មិនអាចមានអ្នកឈ្នះ នៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ដែលមិនអាចត្រូវបានដោះលែងឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា អ្នកនយោបាយលោកខាងលិច កំពុងធ្វើឱ្យច្បាស់នូវវោហាសាស្ត្រ របស់ពួកគេលើបញ្ហា នៃសង្គ្រាមនុយក្លេអ៊ែរ ហើយវាគឺជាពួកគេដែលគួរត្រូវបានសួរថា តើប្រធានបទនេះនឹងបន្តនៅឆ្នាំ២០២៣ ដែរឬទេ។

អ្នកការទូតកំពូលរុស្ស៊ីបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឃោសនា bacchanalia” នៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ជាទូទៅទាក់ទងនឹងអាវុធនុយក្លេអ៊ែរ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top