ភ្នំពេញ៖ នៅតែមានការសង្ស័យរវាង រ៉េត ស៊ូហ្សាណា និង សុវត្ថិ មុន្នី នាគ មានភាពសិទ្ធិស្នាលលើសពីធម្មតា ទំនងជាផ្តើមស្នេហ៍ក្រៅឆាក ប៉ុន្តែអ្នកទាំងពីរនៅតែព្យាយាមលាក់បាំងមិនចេញមុខបកស្រាយឡើយ។
ជារឿយៗ តារាចម្រៀង រ៉េត ស៊ូហ្សាណា បានបង្ហាញរូបភាពជាមួយកូនប្រុសទី២ របស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ នៅលើបណ្តាញសង្គម រហូតធ្វើឱ្យមហាជនលើកឡើងថាពួកគេមានទំនាក់ទំនងស្នេហ៍។ ជាក់ស្តែងកាលពីយប់ថ្ងៃទី២ ខែមករា ហ្សាណា បានបង្ហាញរូបភាពពួកគេទាំងពីរនាក់ បង្ហាញពីការអបអរសាទរឆ្នាំថ្មី នឹងត្រៀមទទួលយកមេរៀនថ្មីបន្តទៀតក្នុងឆ្នាំ២០២៣។
ការបង្ហាញរូបភាពភ្ជាប់ជាមួយខ្លឹមសារសាមញ្ញាតែបង្កប់ អត្ថន័យនេះ កាន់តែធ្វើឱ្យមហាជនរួមទាំងអ្នកក្នុងចង្កោមសិល្បៈលើកឡើងថា ពួកគេកំពុងមានស្នេហា Private ៕ ដោយ៖ ម៉ានី