កីឡា

លោក វ៉ាត់ ចំរើន ៖ ទិវារត់ប្រណាំង ចម្ងាយឆ្ងាយ នៅតំបន់អង្គរឆ្នាំនេះ មានអ្នករត់ជាង ៨០០នាក់ មកពី៣៧ប្រទេស ច្រើនជាងរាល់ឆ្នាំៗ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរលើកទី៦ ឆ្នាំ២០២៣ នៅខេត្តសៀមរាប មានអ្នករត់បានចុះឈ្មោះជាង ៨០០នាក់មកពី៣៧ប្រទេស ច្រើនជាងរាល់ឆ្នាំៗ រហូតដល់២ដងបង្ហាញថា ការរត់ឆ្នាំនេះ នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ជនបរទេស និងប្រជាពលរដ្ឋខ្មែរ រស់នៅក្នុង និងក្រៅប្រទេស ។

លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើង ក្នុង ឱកាសធ្វើសន្និសីទ សារព័ត៌មានស្តីពីទិវា រត់ប្រណាំងចម្ងាយ ឆ្ងាយនៅតំបន់អង្គរលើកទី៦ ឆ្នាំ២០២៣ នៅខេត្តសៀមរាបនៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣នាសាលប្រជុំ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោកបានបន្តថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរលើកទី៦ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ លើវិញ្ញាសាជាច្រើនរួមមាន រត់ចម្ងាយ ១០០ គីឡូម៉ែត្រ រត់ចម្ងាយ ៦៤ គីឡូម៉ែត្រ រត់ចម្ងាយ ៤២ គីឡូម៉ែត្រ រត់ចម្ងាយ ៣២ គីឡូម៉ែត្រ រត់ចម្ងាយ ១៦ គីឡូម៉ែត្រ និងរត់ចម្ងាយ ៨ គីឡូម៉ែត្រដោយមានអ្នករត់អ្នកមកពី៣៧ ប្រទេសក្នុងនោះ៣ ប្រទេសមានអ្នករត់ច្រើនជាងគេ គឺប្រទេសកម្ពុជាមាន១៩១នាក់ ប្រទេសបារាំង និងប្រទេសវៀតណម ។

Most Popular

To Top