The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធហូឡង់ Wout Weghorst ទំនងជាបានធ្វើការលាគ្នាហើយជាមួយនឹងមិត្តរួមក្លឹបនិងអ្នកគាំទ្រក្លឹប Besiktas ដើម្បីអាចធ្វើដំណើរមកចូលរួមក្លឹបបិសាចក្រហម Man UTD។
គ្រូបង្វឹករបស់ក្លឹបលោក Erik ten Hag បានបញ្ជាក់ច្បាស់ហើយថានៅក្នុងខែមករានេះលោកចាំបាច់ត្រូវតែនាំយកកីឡាករខ្សែប្រយុទ្ធម្នាក់មកចូលរួមក្លឹបបន្ទាប់ពីការចាកចេញរបស់កីឡាករ Cristiano Ronaldo។
The Foot Mercato បានសរសេរថាកីឡាករខ្សែប្រយុទ្ធ Weghorst បានធ្វើការលាគ្នាជាមួយនឹងក្រុមអ្នកគាំទ្ររួចហើយក្នុងការប្រកួតជ័យជំនះនិងរកគ្រាប់បាល់បានផងដែរក្នុងការប្រកួតប៉ះ Kasimpasa ក្នុងលទ្ធផល២ទល់នឹង១៕ ប្រែសម្រួល៖ស៊ុនលី