ក្លឹប Paris Saint-Germain មិនអនុញ្ញាតឱ្យខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi ដង្ហែពាន World Cup នៅក្នុងកីឡដ្ឋាន Parc de Prince នោះទេ ដោយសារតែបារម្ភពីសុវត្ថិភាព និងភាពមិនសប្បាយចិត្តចំណោម អ្នកគាំទ្រជនជាតិបារាំង ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Le Parisien។
Messi នឹងត្រលប់មកលេងវិញ នៅក្នុងសប្ដាហ៍នេះហើយ ក្រោយពីសម្រាកជាងមួយខែ បន្ទាប់ពីព្រឹត្តិការណ៍ World Cup បានបញ្ចប់។
ជាធម្មតា ការដង្ហែពាន World Cup នៅក្នុងក្លឹប ជាប្រពៃណីរបស់អ្នកឈ្នះ ប៉ុន្តែដោយសារតែអាហ្សង់ទីន យកឈ្នះបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសកាតា កាលពីខែមុន ខាងក្លឹបបារម្ភខាងអ្នកគាំទ្រ របស់ខ្លួនធ្វើទុក្ខបុកម្នេញទៅកាន់ Messi៕