កីឡា

ព្រះរាជអាជ្ញាស្វីស សាកសួរលោក Infantino ប្រធាន FIFA ជុំវិញកិច្ចប្រជុំសម្ងាត់

ក្រុងហ្សឺណែវ ៖ ចៅក្រមម្នាក់ ក្នុងចំណោមចៅក្រម ជាច្រើនរូប បានបញ្ជាក់ប្រាប់ AFP កាលពីម្សិលមិញថា ប្រធានរបស់ FIFA លោក Gianni Infantino ត្រូវបាន ព្រះរាជអាជ្ញាស្វីស២រូប ត្រូវបានតែងតាំង ឲ្យទទួលការ ស៊ើបអង្កេតលើកិច្ចប្រជុំសម្ងាត់ ដែលគេចោទប្រកាន់ជាមួយ នឹងអតីតប្រធានរដ្ឋអាជ្ញា របស់ប្រទេស នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស ។

លោក Hans Maurer បានសរសេរលើអ៊ីម៉ែល មួយទៅកាន់ AFP ថា ខ្ញុំបញ្ជាក់ប្រាប់អ្នកថា សវនាការប្រឈមមុខគ្នា មួយត្រូវបានធ្វើឡើង ក្នុងដំណើរការនីតិវិធីដែលធ្វើឡើងដោយ (Ulrich) Weder និងខ្លួនខ្ញុំផ្ទាល់ ប៉ុន្តែខ្ញុំមិនធ្វើអត្ថាធិប្បាយ អំពីពេលវេលា វិសាលភាព និងគោលបំណង នៃសវនាការនេះទេ ។

កាលពីព្រឹកមិញ សារព័ត៌មាន Le Monde និង Sueddeutsche Zeitung បានរាយការណ៍ថា លោកInfantino ត្រូវបានសាកសួរកាលពីថ្ងៃអង្គារនៅទីក្រុង Zurich ជាកន្លែងដែលទីស្នាក់ការ កណ្តាលរបស់ FIFA មានមូលដ្ឋាន។
ប្រធានបាល់ទាត់ពិភពលោក កំពុងប្រឈមមុខនឹងដំណើរ ការនីតិវិធីចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ ជុំវិញការញុះញង់ឲ្យបំពានអាជ្ញាធរ ការរំលោភលើការសម្ងាត់ជាផ្លូវការ និង រារាំងដំណើរការ នីតិវិធីព្រហ្មទណ្ឌ។

ចៅក្រមស្វីសបានចោទប្រកាន់លោកពីកិច្ចប្រជុំសម្ងាត់ចំនួន៣ក្នុងឆ្នាំ២០១៦ និង២០១៧ ជាមួយអតីតអគ្គមេធាវីលោក Michael Lauber ។ លោក Infantino អាយុ ៥២ ឆ្នាំបានទទូចថា កិច្ចប្រជុំរបស់លោកជាមួយ Lauber គ្រាន់តែជាទម្លាប់ប៉ុណ្ណោះ ហើយនៅទីបំផុតលោក Lauber បានលាលែងពីតំណែង ខណៈប្រព័ន្ធយុត្តិធម៌ផ្ទៃក្នុងរបស់ FIFA បានជម្រះលោក Infantino ។

លោក Infantino នឹងឈរ មិនជំទាស់ សម្រាប់អាណត្តិទី៣ជា FIFA នៅចុងឆ្នាំនេះ ។ លោកនឹងក្លាយជាបេក្ខភាព តែមួយគត់ នៅពេលការបោះឆ្នោតធ្វើឡើង នៅសមាជ FIFA លើកទី ៧៣ នៅទីក្រុង Kigali ប្រទេស Rwanda នៅថ្ងៃទី ១៦ ខែមីនា។
អាណត្តិទី ៣ របស់លោក Infantino ធ្វើឡើងតាមជួរប្រធាន FIFA មុនៗ គឺលោក Joao Havelange កាន់តំណែងពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៩៨ ហើយអ្នកកាន់តំណែងមុន របស់លោក Infantino គឺលោក Sepp Blatter កាន់តំណែងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៥ ។

លោក Infantino ត្រូវបានជ្រើសរើសកាលឆ្នាំ ២០១៦ ដោយសន្យាថា នឹងស្តារមុខមាត់របស់ FIFA បន្ទាប់ពីសហព័ន្ធត្រូវបានញាំញី ដោយរឿងអាស្រូវ នាឆ្នាំចុងក្រោយ នៃការកាន់តំណែងរបស់លោក Blatter ៕

Most Popular

To Top