កីឡា

ខេត្តកណ្តាល ប្រកាសរៀបចំការ ប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លើកទី២ ឆ្នាំ២០២៣ 

ខេត្តកណ្តាល៖ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លើកទី២ ឆ្នាំ២០២៣ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ចាប់ផ្តើមការលក់ពាក្យ និងទទួលពាក្យចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នៅ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកណ្តាល។

ក្រុមដែលមានសិទ្ធិចូលរួមប្រកួតចាប់ពី១៦-២០ក្រុមរួមមានរដ្ឋបាលក្រុង-ស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមហ៊ុនឯកជន សមាគម និងអង្គការនានាក្នុងខេត្តដោយប្រើប្រាស់ទីលានប្រកួតមានចំនួន ៦ទីលានដូចជាទីលានកីឡដ្ឋានខេត្តកណ្តាល ទីលានកីឡដ្ឋានស្រុកកោះធំ ទីលានវិទ្យាល័យជ័យវរ្ម័នទី៧ (ស្រុកកៀនស្វាយ) ទីលាន សាលារ៉ូតា(ស្រុកខ្សាច់កណ្តាល) ទីលានកីឡដ្ឋានស្រុកពញាឮ និងទីលានកីឡដ្ឋានស្រុកល្វាឯម។

ចំពោះជ័យលាភីលេខ១ទទួលបានពាន១ មេដាយមាស២៧ និងទឹកប្រាក់១៤លានរៀល ជ័យលាភីលេខ២ទទួលបានមេដាយប្រាក់២៧ និងទឹកប្រាក់៨លានរៀល ជ័យលាភីលេខ៣មេដាយសំរិទ្ធ២៧ និងទឹកប្រាក់៦លានរៀល ជ័យលាភីលេខ៤ទទួលបានទឹកប្រាក់ ៣លានរៀល ។

ក្រុម Fair Play ទទួលបានទឹកប្រាក់៣លានរៀល អាជ្ញាកណ្តាល្អទទួលបានមេដាយមាស ៣ ទឹកប្រាក់ ៦០ម៉ឺនរៀល អ្នកទាត់ចូលទីច្រើនជាងគេទទួលបានពាន១ ទឹកប្រាក់ ៦០ម៉ឺនរៀល (គ្រាប់បាល់គិតពីវគ្គ១/៤) អ្នកចាំទីល្អជាងគេទទួលបានពាន១ ទឹកប្រាក់ ៦០ម៉ឺនរៀល៕

Most Popular

To Top