ព្រឹត្តិការណ៍

នេះហើយជាមូលហេតុដែលផ្លែក្រូច ​ជាផ្លែឈើនាំសំណាងដែលជនជាតិចិន ចូលចិត្តដាក់សែនថ្ងៃចូលឆ្នាំ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​បុណ្យ​និ​ទា​ឃ​រដូវ ជា​បុណ្យ​មួយ​ដ៏​សំ​ខាន់​របស់​ជន​ជាតិ​ចិន​ ឬ​អ្នក​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន។ មិន​ខុស​ពី​ប្រទេស​ដទៃ​ដែល​មាន​អ្នក​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ក៏​មាន​ បង​ប្អូន​ដែល​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន​ និង​តែង​ប្រារព្ធ​ធ្វើ​ពិធី​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ។

ដោយ​ឡែក នៅ​ក្នុង​ថ្ងៃ​សែន តើ​អ្នក​មាន​ដែល​កត់​សម្គាល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​គេ​សែន​ផ្លែ​ក្រូច ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន?

នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន រាល់​មុខ​ម្ហូប ផ្លែឈើ និង​គ្រឿង​តង្វាយ​ផ្សេងៗ​ តែង​តំណាង​ឲ្យ​អត្ថ​ន័យ​ផ្សេងៗ​គ្នា ​ទៅ​តាម​ជំនឿ​តៗ​គ្នា។ ជាក់​ស្តែ​ង ផ្លែ​ក្រូច​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ប្រ​ជា​ជន​ចិន​ និង​អ្នក​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន​ជឿ​ថា​ នាំ​លាភ​សំ​ណា​ង​ចូល​ក្នុង​គ្រួ​សារ។

មូល​ហេតុ​ដែល​គេ​ជឿ​ថា ផ្លែ​ក្រូច​នាំ​សំណាង​នោះ គឺ​ដោយ​សារ​ពាក្យ​ចិន​សម្រាប់​កុក​ងឺ kam មាន​ន័យ​ស្រ​ដៀង​ទៅ​នឹង​ពាក្យ «មាស»។ ហេតុ​ដូច្នេះ​ហើយ ប្រ​សិន​បើ​មាន​ផ្លែ​ក្រូច​នៅ​ផ្ទះ ​របស់​អ្នក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន គេ​ជឿ​ថា​ នឹង​នាំ​ទ្រព្យ​សម្បត្តិ​ហូរ​ហៀរ​ចូល​ពេញ​ផ្ទះ។

ម្យ៉ាង​វិញ​ទៀត នៅ​ពេល​គេ​ចែក​អាំង​ប៉ាវ គេ​តែង​ដា​ក់​ភ្ជាប់​ជា​មួយ​នឹង​ផ្លែ​ក្រូច​ខ្វិច​ ដ៏​ធំ​មួយ​ដើ​ម្បី​នាំ​សំ​ណា​ង​ និង​បង្កើន​ភាព​ផ្អែម​ល្ហែម។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​តាម​ផ្ទះ​នី​មួយៗ​តែង​តាំង​ ជា​មួយ​នឹង​ផ្លែ​ក្រូច​ និង​ជា​អំ​ណោយ​សម្រាប់​ដល់​បង​ប្អូន​ញាតិ​មិត្ត ៕ ប្រភព៖ Sabay

Most Popular

To Top