សិល្បៈ និង កម្សាន្ត

ផលិតកម្មរបស់តារាសម្ដែង Park Joo Hyun ឆ្លើយតបនឹងពាក្យចចាមអារ៉ាមថា នាងកំពុងទាក់ទងស្នេហានឹងលោក Taeyong

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែមករា មានពាក្យចចាមអារ៉ាមបានចាប់ផ្តើម រីករាលដាលនៅក្នុងសហគមន៍អនឡាញថា តារារ៉េប តារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាអ្នករាំរបស់កូរ៉េខាងត្បូងលោក Taeyong និងតារាសម្តែងកូរ៉េខាងត្បូងនាង Park Joo Hyun បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហា។

យោងតាមផ្ទាំងរូបភាពអនាមិកថា តារាទាំង២ កំពុងលេងហ្គេមអនឡាញជាមួយគ្នា ហើយនាង Park Joo Hyun ត្រូវបានគេប្រទះឃើញ កំពុងមើលការប្រគុំតន្ត្រីរបស់ NCT 127 ពីកៅអីបម្រុងសម្រាប់គ្រួសារ។ ជាការឆ្លើយតប ម្ចាស់ផលិតកម្ម 935 Entertainment បាននិយាយថា តារាសម្តែងនាងPark Joo Hyun និងលោក Taeyong សមាជិក NCT គ្រាន់តែជាមិត្តនឹងគ្នា។

935 Entertainment បានបន្ថែមទៀតថា នាង Park Joo Hyun បានចែករម្លែករូបថតរបស់នាង នៅក្នុងការប្រគុំតន្ត្រីជាច្រើនដោយនិយាយថា នាងបានចូលរួមការប្រគុំតន្ត្រី របស់តារាចម្រៀង-តារាសម្តែង IU ហើយបានបង្ហោះរូបថតមួយ ហើយនាងបានចែករម្លែក រូបថតខ្លួននាងទៅចូលរួម ការប្រគុំតន្ត្រីផ្សេងទៀតក្រៅពីនោះ។

ស្លាកសញ្ញាបានបន្តទៀតថា នាង Park Joo Hyun ចូលចិត្តហ្គេមជាចំណង់ចំណូលចិត្ត ហើយស្រលាញ់ពួកគេខ្លាំងណាស់ រហូតដល់នាងបង្ហោះវីដេអូ អំពីហ្គេមអនឡាញដូចជា League of Legends នៅលើ Channel YouTube របស់នាង។ នាង និង Taeyong សមាជិក NCT ជាមិត្តភក្តិដែលលេងហ្គេមជាមួយគ្នា។ តារាសម្ដែង Park Joo Hyun ជាមនុស្សមានសង្គមច្រើន និងមានបុគ្គលិកលក្ខណៈខាងក្រៅ ដូច្នេះហើយនាងមានមិត្តភាពចម្រុះ និងរក្សាបណ្តាញដ៏ធំ ៕

ដោយ៖ លី ភីលីព

Most Popular

To Top