ព័ត៌មានអន្តរជាតិ

អ្នកទោសជាង ៧០នាក់ នៅរដ្ឋតិចសាស់ ធ្វើកូដកម្មបង្អត់អាហារ

ហាវស្តុន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ថា មានរយៈពេលជាង៣ថ្ងៃ ហើយចាប់តាំងពីអ្នកទោស ជាង៧០នាក់ បានចាប់ផ្តើមកូដកម្មបង្អត់អាហារ ដែលតវ៉ានឹងការអនុវត្តការឃុំឃាំង ដ៏ឃោរឃៅនៅទូទាំងរដ្ឋតិចសាស់ នៅភាគកណ្តាល នៃសហរដ្ឋអាមេរិក ។ កាសែត Texas Tribune បានរាយការណ៍កាលពីថ្ងៃសុក្រ ។

ក្រសួងយុត្តិធម៌ព្រហ្មទណ្ឌ នៃរដ្ឋតិចសាស់ (TDCJ) បានបញ្ជាក់ថា យ៉ាងហោចណាស់៧២នាក់ នៅក្នុងចំណោមពួកគេ នៅតែស្រេកឃ្លានខ្លួនឯង នេះបើយោងតាមរបាយការណ៍ ។

របាយការណ៍នេះ បានដកស្រង់ពីសេចក្តីប្រកាសព័ត៌មាន ពីអ្នកទោសថា “ការតវ៉ារបស់យើងនឹងរក្សា ដោយសន្តិភាព និងពង្រីកគ្រប់ពូជសាសន៍ និងសាសនា ដើម្បីកែលម្អលក្ខខណ្ឌ សម្រាប់ទាំងអស់គ្នានៅក្នុងដែន កំណត់នៃ TDCJ” ដោយបន្ថែមថា វាត្រូវបានចងក្រងដោយសកម្មជនឯករាជ្យ Brittany Robertson មកពីសារ ដែលនាងបានទទួលពីអ្នកធ្វើកូដកម្ម៦នាក់ នៅពន្ធនាគារ៣នាក់” ។

របាយការណ៍បានឲ្យដឹងថា អ្នកទោសគ្រោងនឹងបន្តធ្វើកូដកម្ម របស់ពួកគេនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ លុះត្រាតែមន្ត្រីពន្ធនាគារ ជួបជាមួយគណៈកម្មាធិការ នៃសមាជិកក្រុមទំនើងផ្សេងៗគ្នា ដែលចង់ចរចាគ្នា ។

របាយការណ៍បានដាក់ថា “អ្នកទោស រាប់ពាន់នាក់ត្រូវបានឃុំឃាំងតែម្នាក់ឯងក្នុងរដ្ឋតិចសាស់ ។ ក្នុងខែវិច្ឆិកា អ្នកទោសច្រើនជាង៥០០នាក់ បាននៅដាច់ដោយឡែកអស់ រយៈពេលជាង១ទសវត្សរ៍” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top