បរទេស៖យោងតាមការបញ្ជាក់ ដោយលោកអភិបាលក្រុងផែសមុទ្រ របស់រុស្សី Sevastopol ដែលស្ថិតនៅក្នុងតំបន់ Crimea កាលពីថ្ងៃចន្ទបានប្រកាសថា កងកម្លាំងទ័ពរបស់រុស្សី បានបាញ់ទំលាក់ដ្រូនរបស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលមានបំណងវាយប្រហារ មកលើផែសមុទ្ររបស់ខ្លួន។
លោកអភិបាលក្រុងដដែល បានបញ្ជាក់ទៀតថាត្រឹមតែរយៈ២៤ម៉ោងចុងក្រោយអ៊ុយក្រែន បានបើកការវាយប្រហារចំនួន២លើក មកលើទីក្រុងមួយនេះ ប៉ុន្តែជាលទ្ធផលរុស្សីបានបាញ់ទំលាក់ដ្រូន សរុបដល់ទៅ១០គ្រឿង។
គួរឲ្យដឹងដែរថា ការវាយប្រហារកាលពីថ្ងៃចន្ទម្សិលមិញនេះ គឺជាការវាយប្រហារលើកទី៥ហើយ ដោយអ៊ុយក្រែនមកលើទីក្រុង Sevastopol របស់រុស្សីក្នុងឆ្នាំនេះ ខណៈដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៧ ខែមករាម្តងថ្ងៃទី៤ ខែមករាម្តង និងថ្ងៃទី២ខែមករាម្តងផងដែរ។
គួរឲ្យដឹងដែរថាទីក្រុងផែសមុទ្រមួយនេះ គឺជាតំបន់ដែលទទួលយកការបោះឆ្នោត ធ្វើប្រជាមតិក្នុងពលេដំណាល់គ្នា បន្តិចជាមួយនឹងតំបន់ Crimea ផងដែរកាលពីឆ្នាំ២០១៤ហើយ ចាប់តាំងតែពីរុស្សី បានប្រកាសចូលលុកលុយអ៊ុយក្រែន មកទីតាំងនេះក៏ទទួលរង នូវការប៉ុនប៉ងវាយប្រហារជាច្រើន ពីសំណាក់អ៊ុយក្រែនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី