ព័ត៌មានអន្តរជាតិ

មនុស្ស ៥នាក់ត្រូវបានជំនុំជម្រះ សម្រាប់ការធ្វេសប្រហែសចំពោះគ្រោះ មហន្តរាយនពហុកីឡដ្ឋានឥណ្ឌូនេស៊ី 

Surabaya ៖យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីសបាន ប្រាប់ឲ្យដឹងថា បុរសចំនួន ៥ នាក់របស់ឥណ្ឌូនេស៊ីត្រូវ បានចោទប្រកាន់ពីបទធ្វេសប្រហែសនាំឲ្យមានគ្រោះ មហន្តរាយនៅពហុកីឡដ្ឋានដ៏អាក្រក់បំផុតមួយក្នុង ប្រវត្តិសាស្ត្របាល់ទាត់បានបង្ហាញខ្លួនជាមយយភ្ជាប់វីដេអូ នៅថ្ងៃនេះនៅពេលការកាត់ក្តីរបស់ពួកគេបានចាប់ផ្តើម។

ការរត់ជាន់គ្នានៅខែតុលានៅទីក្រុង Java ខាងកើតនៃ Malang បានសម្លាប់មនុស្សជាង ១៣៥ នាក់ បន្ទាប់ពីប៉ូលីសបានបណ្តេញឧស្ម័នបង្ហូរទឹកភ្នែកដល់អ្នកគាំទ្រនៅចុងបញ្ចប់នៃការប្រកួតរវាងគូប្រជែង FC និង Persebaya Surabaya ។ មនុស្សរាប់រយនាក់បានភៀសខ្លួន ដោយសារការរត់ចេញតូចចង្អៀតបណ្តាលមនុស្សជាច្រើនបានជាន់គ្នា ឬថប់ដង្ហើមរហូតដល់ស្លាប់។

មន្រ្តីប៉ូលីសក្នុងតំបន់ចំនួន ៣ នាក់ និងអ្នករៀបចំការប្រកួត ហើយមន្ដ្រីសន្តិសុខទាំងអស់ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសចំពោះតួនាទីរបស់ពួកគេក្នុងគ្រោះមហន្តរាយនេះនឹងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ប្រសិនបើរកឃើញថា មានកំហុស។

ជនសង្ស័យទី ៦ ជាអតីតនាយកក្រុមហ៊ុនដែលគ្រប់គ្រងក្របខណ្ឌ Premier League របស់ឥណ្ឌូណេស៊ីនៅតែស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីស។ សព្វថ្ងៃអាជ្ញាធរបានដាក់ពង្រាយបុគ្គលិកសន្តិសុខរាប់រយនាក់នៅជុំវិញតុលាការហើយការជំនុំជម្រះក្តីត្រូវបានធ្វើឡើងស្ទើរតែសម្រាប់ហេតុផលសុវត្ថិភាព។

នៅខាងក្រៅទីធ្លា Rini Hanifah បានកាន់រូបភាពរបស់នាង Agus Riansyah ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះបានទៅមើលការប្រកួតបាល់ទាត់ ហើយមិនបានត្រឡប់មកវិញឡើយ។ នាងបានអំពាវនាវឲ្យមានទោសប្រហារជីវិតចំពោះអ្នកដែលទទួលខុសត្រូវ។

ឪពុកម្តាយម្នាក់ទៀតឈ្មោះ Udin ដែលកូនស្រី និងមិត្តប្រុសរបស់នាងបានស្លាប់នៅសោកនាដកម្មបាននិយាយថា លោកក៏ចង់ឲ្យអ្នកដែលទទួលខុសត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងផងដែរ។ អាជ្ញាធរបានប្រាប់អ្នកគាំទ្រ Arma FC មិនឲ្យធ្វើដំណើរទៅស៊ូរ៉ាបាយ៉ាសម្រាប់ការជំនុំជម្រះក្តី ដោយសារការភ័យខ្លាចនៃការប៉ះទង្គិចគ្នាជាមួយប៉ូលីស ឬអ្នកគាំទ្រគូប្រជែង។

ប៉ូលីសបានរៀបរាប់ពីការឈ្លានពានទីលានមួយកាលពីថ្ងៃទី១ ខែតុលានេះជាកុបកម្មហើយបាននិយាយថា មន្រ្តី ២ នាក់ត្រូវបានសម្លាប់ ប៉ុន្តែអ្នកនៅរស់រានមានជីវិតបានចោទប្រកាន់ប៉ូលីសថា បានប្រើកម្លាំងហួសកម្រិត៕

Most Popular

To Top