កីឡា

១គ្រាប់ជ័យជំនះរបស់ Liverpool ជាបាល់ដែល Milner ស្រែកពីចំងាយឲ្យស៊ុត

កីឡាករ Harvey Elliott គឺជាអ្នកស៊ុតបាល់បញ្ចូលទីតែមួយគ្រាប់គត់ឲ្យ Liverpool យកឈ្នះ Wolves ក្នុងការប្រកួត FA Cup យប់មិញនិងក៏ជាជ័យជំនះដំបូងរបស់ Liverpool ផងដែរក្រោយរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ។

Elliott បានស៊ុតបញ្ចូលទីក្នុងរយៈចំងាយយ៉ាងឆ្ងាយ ពីបង្គោលទីប៉ុន្តែនៅក្រោយបញ្ចប់ការប្រកួតកីឡាកររូបនេះ បានសារភាពថា គាត់បានទទួលសញ្ញាពីប្រធានក្រុមឲ្យ សម្រេចចិត្តទាត់បាល់ក្នុងចំងាយមួយនេះ។ Elliott បាននិយាយថាគាត់បាន លឺយ៉ាងច្បាស់កីឡាករ James Milner ស្រែកពីចំងាយបញ្ជាឲ្យគាត់ស៊ុតបាល់នេះទៅ។

អូសបាល់ស្ទើរពាក់កណ្តាលតារាងរហូតទៅដល់មុខទីរបស់អ្នកចាំទី Wolves កីឡាករ Milner ទំនងជាមើលឃើញ ឱកាសនេះ រួចទៅហើយទើបបានស្រែកឲ្យ Elliott ស៊ុតពីចំងាយបែបនេះប៉ុន្តែលទ្ធផល វាគឺជាគ្រាប់បាល់តែមួយ គត់និងបាល់បញ្ចូលទី ដ៏អស្ចារ្យគួរឲ្យពេញចិត្តបំផុត សម្រាប់ក្រុមនិងអ្នកគាំទ្រ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top