ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo នឹងធ្វើជាប្រធានក្រុមក្នុងជំនួបមិត្តភាពរវាងក្លឹប Al Nassr និងក្លឹប Paris Saint-Germain។ ជំនួបនេះនឹងជាប្រកួតដំបូងរបស់ Ronaldo ឱ្យក្លឹបអារ៉ាប៊ីសាអ៊ូឌីតមួយនេះ។
ព័ត៌មាននេះត្រូវបានបង្ហាញតាមការបង្ហោះរបស់ទីប្រឹក្សារាជវាំងអារ៉ាប៊ីសាអ៊ូឌីតឋានៈស្មើរដ្ឋមន្ត្រី លោក Turki Al-Sheikh ដោយលោកបានផ្ដល់ស្លាកប្រធានក្រុមទៅកាន់ Ronaldo។
សូមជម្រាបផងដែរថា ប្រកួតមិត្តភាពនេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍៕
ប្រភព៖sabay