តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់បានរាយការណ៍ថា ប្រធានសភាអ៊ីរ៉ង់បាន ួអំពាវនាវឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមយរុស្ស៊ី ខណៈដែលប្រទេសទាំងពីរប្រឈមមុខនឹងការដាក់ទណ្ឌកម្ម “ដ៏ឃោរឃៅ” របស់សហរដ្ឋអាមេរិក ។
លោក Mohammad Baqer Qalibaf បានធ្វើការកត់សម្គាល់ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងតេអេរ៉ង់ ជាមួយប្រធានសភារដ្ឋឌូម៉ាលោក Vyacheslav Volodin របស់រុស្ស៊ី។
លោក Qalibaf បានប្រាប់សន្និសីទសារព័ត៌មាន ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសភាចម្រុះកំពូលនៃប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីថា ការដាក់ទណ្ឌកម្ម “ដ៏ឃោរឃៅ” របស់សហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងប្រទេសមួយចំនួនទៀត។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ការវិនិយោគក្នុងវិស័យប្រេង និងឧស្ម័ន និងការផ្លាស់ប្តូរឧស្ម័ន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកទាំងពីរក៏បានជជែកគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ពាណិជ្ជកម្មគ្រាប់ធញ្ញជាតិ ការអនុវត្តបច្ចេកវិទ្យាទំនើប និងការដឹកជញ្ជូន ក៏ដូចជាក្នុងវិស័យធនាគារ និងរូបិយវត្ថុផងដែរ។
លោក Qalibaf បានអំពាវនាវឱ្យធនាគារអ៊ីរ៉ង់ និងរុស្ស៊ីបើកសាខានៅក្នុងប្រទេសទាំងពីរ ដើម្បីបើកឱ្យប្រើប្រាស់រូបិយប័ណ្ណជាតិរៀងៗខ្លួនក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងពាណិជ្ជកម្មទ្វេភាគី៕