អង់គ្លេស៖ ទិន្នន័យថ្មីបានបង្ហាញឲ្យដឹងថា រូបភាពកុមារតូចៗដែលកំពុងធ្វើសកម្មភាពផ្លូវភេទ នៅលើកាមេរ៉ាបាន កើនឡើងច្រើនជាង ១០ ដងចាប់តាំងពីការចាក់សោរជំងឺរាតត្បាត យោងតាមការចេញផ្សាយពីគេហទំព័រ BBC ។
មូលនិធិឃ្លាំមើលអ៊ីនធើណេត (IWF)បាននិយាយថា ទិន្នន័យរបស់វាបង្ហាញពីរបៀបដែលបំពានផ្លូវភេទ ដែលបានទាញ យកប្រយោជន៍ពីស្ថានភាព។ គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្ទុះប្រជាប្រិយភាពនៅដើមឆ្នាំ ២០២០ នៅពេលជំងឺ រាតត្បាតបានចាប់ផ្តើម។
កាលពីឆ្នាំមុន IWF បានកត់ត្រាគេហទំព័រច្រើនជាង ៦៣០០០បានបង្ហាញពីសម្ភារៈធៀបនឹង ៥០០០ មុនពេលជំងឺ រាតត្បាត ។ នាយកប្រតិបត្តិ IWF លោកស្រី Susie Hargreaves បាននិយាយថា ក្នុងអំឡុងពេលរាតត្បាត ប្រព័ន្ធអ៊ីនធើណេត គឺជាខ្សែជីវិត ប៉ុន្តែឥឡូវនេះយើងកំពុងពន្លាតផលប៉ះពាល់ពេញលេញ ។
អ្វីដែលច្បាស់សម្រាប់ពួកយើងគឺថា ក្មេងតូចៗកំពុងត្រូវបានទាញចូល ទៅក្នុងស្ថានភាពបំពានដោយរូបភាពអាស អាភាសជារឿយៗនៅពេលពួកគេស្ថិតនៅក្នុងបន្ទប់គេងរបស់ពួកគេ។ សរុបមក IWF តាមដាន ស៊ើបអង្កេត និង ព្យាយាមលុបហេតុការណ៍រាប់រយពាន់នៃសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារពីជុំវិញអ៊ីនធើណេតទូទាំងពិភពលោក។
អង្គការសប្បុរសធម៌និយាយថា ខ្លួនមានទំនុកចិត្តថា ការកើនឡើងនៃសម្ភារៈបង្កើតដោយខ្លួនឯងដែលខ្លួនកំពុងឃើញ ដោយសារតែការកើនឡើងនៃសកម្មភាព ព្រោះតែកម្រិតនៃការរាយការណ៍នៅតែមាន កម្រិតប្រហាក់ប្រហែល គ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
ដោយ៖លី ភីលីព