កីឡា

អ្នកគាំទ្រក្លិបមាន់ខ្នាយមាស Tottenham យកគប់ពែងដាក់អ្នកចាំទី Kepaរបស់ក្រុម Chelsea

ឡុងដ៏៖ Premier League club បាននិយាយថា ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានកំណត់អត្តសញ្ញាណ និងហាមឃាត់អ្នកគាំទ្រម្នាក់ដែលគប់ពែងលើអ្នកចាំទី Kepa Arrizabalaga របស់ក្រុមតោខៀវ Chelsea អំឡុងពេលចាញ់ក្រុម Spurs ២-០ក្នុងទឹកដីកាលពីថ្ងៃអាទិត្យយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងអាចបញ្ជាក់បានថា យើងបានកំណត់អត្តសញ្ញាណ និងបានចេញការហាមឃាត់ជាបន្ទាន់ដល់បុគ្គលដែលទទួលខុសត្រូវក្នុងការគប់ពែងលើអ្នកចាំទី Kepa Arrizabalaga របស់ក្រុមតោខៀវ Chelsea អំឡុងការប្រកួតក្នុងផ្ទះនៅ Premier League។


យើងនឹងបន្តចាត់វិធានការខ្លាំងក្លាបំផុតដែលអាចធ្វើទៅបានប្រឆាំងនឹងអ្នកដែលត្រូវបានគេរកឃើញថា មានអាកប្បកិរិយាបែបនេះ។ ខ្សែការពារ Antonio Rudiger របស់ក្រុមតោខៀវ Chelsea ក៏ត្រូវបានគេចោទប្រកាន់ថា ត្រូវបានគេរំលោភបំពានជាតិសាសន៍នៅក្នុងការប្រកួតនេះ ហើយខ្សែការពារអាឡឺម៉ង់បានជំរុញឲ្យក្លិបរក និងដាក់ទណ្ឌកម្មលើអ្នកដែលពាក់ព័ន្ធ។ Spurs បាននិយាយថា ការស៊ើបអង្កេតរបស់ពួកគេទៅលើនៅតែបន្ត ៕ដោយ៖លី ភីលីព

Most Popular

To Top