អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកតារាវិទូ ត្រូវបានគេយកចិត្តទុកដាក់ ចំពោះការមើលឃើញ ដ៏អស្ចារ្យ នៃភពព្រះអង្គារ ដែលបាត់នៅពីក្រោយព្រះច័ន្ទ ដោយសារស្រដៀង ទៅនឹងសូរ្យគ្រាសដែរ ។
ព្រឹត្តិការណ៍នេះ អ្នកតារាវិទូហៅថា ភាពវឹកវរបានកើតឡើងកាលពីយប់មិញ ហើយអាចមើលឃើញពីផ្នែកខ្លះ នៃសហរដ្ឋអាមេរិក ភាគពាយ័ព្យអាមេរិកខាងត្បូង ការាបៀន និងម៉ិកស៊ិក ដោយសារស្រដៀង ទៅនឹងសូរ្យគ្រាសដែរ នៅពេលផែនដីស្ថិតនៅទីតាំងល្អឥតខ្ចោះរវាងព្រះច័ន្ទ និងព្រះអាទិត្យ នោះការសង្កេតឃើញ ព្រះច័ន្ទហាក់ដូចជាឆ្លង កាត់នៅពីមុខភពក្រហម ។
វាបាត់ខ្លួនប្រហែលមួយម៉ោង ទើបចេញពីខាងទល់មុខ ។ ពេលនេះត្រូវបានថត ដោយ Griffith Observatory នៅ Los Angeles បានផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នេះ តាមអ៊ីនធើណេត ។ ទាំងព្រះច័ន្ទ និងភពព្រះអង្គារ បានលេចចេញជាពន្លឺជាពិសេស នៅលើមេឃពេលយប់ ក្នុងអំឡុងពេលភាពវឹកវរ ។
ព្រះច័ន្ទត្រូវបានបំភ្លឺជិត ៧៥ ភាគរយ ខណៈភពអង្គារ មានជាង ៩០ ភាគរយ នឹងជួយធ្វើឲ្យវាអាចមើល ឃើញដោយភ្នែកទទេ។ ការតាមដាមភពព្រះច័ន្ទ ពាក់ព័ន្ធនឹងភពនានា គឺកម្រមានណាស់ ប៉ុន្តែមានមួយចំនួនទៀតនឹងកើតឡើង នៅប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ ដោយភពព្រហស្បតិ៍ ត្រូវបានគេបញ្ជាក់ថា អាចមើលឃើញពីផ្នែកភាគខាងជើង នៃចក្រភពអង់គ្លេសនៅ កាលបរិច្ឆេទនៅពាក់កណ្តាល ខែឧសភា៕
