កីឡា

តូច ទូ ប៉ះប្រេស៊ីល ខណៈអេលីត សាន់ ជួបថៃនាព្រឹកថ្ងៃអាទិត្យ លើសង្វៀន Boostrong Fighter On Fire របស់SEATV

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប ណាត់ជួបសាក់ស្នៀតគុនជាមួយអ្នក ប្រដាល់ជើងខ្លាំងឆ្លងដែនពីមកប្រទេសថៃ និងប្រេស៊ីសនាព្រឹកថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ នៅលើសង្វៀន Boostrong Fighter On Fire របស់SEATV។


អ្នកប្រដាល់ជើងខ្លាំង តូច ទូ ក្លិបសមាគមន៏កីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះជាមួយអ្នកប្រដាល់ប្រេស៊ីល Poulo Sergio ក្នុងទម្ងន់៧១គ.ក្រ។ អ្នកប្រដាល់ប្រេស៊ីលរូបនេះមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរ ដោយប្រកួត៨៦លើក ឈ្នះ៦៩លើក ចាញ់១៦លើក និង ស្មើ០១លើក ហើយថែមទាំងធ្លាប់ផ្ដួល ដៃគូប្រកួតឲ្យ សន្លប់ជាច្រើនដងថែមទៀត។


តូច ទូ ដែលមានកម្រិតសមត្ថភាព បច្ចេកទេសល្អដែរនោះ ប្រហែលជាមិនពិបាកក្នុងការជួប Poulo Sergio នេះទេ ព្រោះអ្នកប្រដាល់កម្ពុជារូបនេះធ្លាប់មានឈ្មោះបោះសំឡេងយូរហើយ ទាំងនៅក្នុងប្រទេស និងនៅជាយដែន។ តូច ទូ ប្រកួត៨៩លើក វាយឈ្នះ៧០លើក ចាញ់១៧លើក និងស្មើ០២លើក។


ចំណែកអ្នកប្រដាល់អេលីត សាន់ ក្លិប ប៉ែនកាក់គុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ថៃ Fa Sang ក្នុងទម្ងន់៦០គីឡូក្រាម។ Fa Sang មិនត្រឹមតែមានប្រកួតច្រើនជាងអេលីត សាន់ ឡើយដោយប្រកួត៥៧លើក ឈ្នះ៩លើក ចាញ់៨លើក និងមិនដែរស្មើ។ អេលីត សាន់ ប្រកួត៩លើក ឈ្នះ៥០លើក ចាញ់១៧លើក និងស្មើ០២លើក។


អេលីត សាន់ ជាជើងខ្លាំងស្រករក្រោយ របស់កម្ពុជា ដែលមានបទពិសោធន៍ ក្នុងការប្រកួតជាមួយថៃតិចតួចទេ តែគរវាយគ្មានញញើតខ្លាចអ្វីបន្តិចទេ។ រូបគេមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត៕ដោយ៖លី ភីលីព

Most Popular

To Top