បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin ត្រូវបាន rt.com ចេញផ្សាយថាបានថ្លែងប្រាប់ទៅកាន់អតីតនាយក រដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett ថាលោកនឹងមិនមានផែនការសម្លាប់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ឡើយ។
ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតរបស់អ៊ីស្រាអ៊ែលលោក Bennett បានបញ្ជាក់ថាលោកបានធ្វើការចរចានិងពិភាក្សា ជាមួយនឹងលោកប្រធានាធិបតីរុស្សីអំឡុងពេលធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងមូស្គូហើយការផ្តល់បទសំភាសរបស់លោកត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងមកនេះ។
លោក Bennett បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតក្នុងអំឡុងពេលនៃកិច្ចប្រជុំ របស់លោកជាមួយនឹងមេដឹកនាំរុស្សី កាលពីខែមីនាឆ្នាំទៅនោះកងកម្លាំងរបស់រុស្សីបានឡោមព័ទ្ទទីក្រុងគៀវហើយលោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានលាក់ខ្លាំងនៅក្នុងទីតាំងមួយដែលមិនត្រូវបានអ្នកណាម្នាក់បានដឹងឡើយ។
លោកបន្តថានៅគ្រានោះលោក Zelensky បានទទួលការបញ្ជាក់ច្បាស់ហើយពីសំណាក់លោក Putin ថាលោកនឹងមិនក្លាយទៅ ជាមុខសញ្ញាសម្រាប់វាយប្រហារឬធ្វើឃាតនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី