ព័ត៌មានអន្តរជាតិ

ការបញ្ចូនរថក្រោះ ប្រយុទ្ធរបស់ណាតូ ទៅកាន់អ៊ុយក្រែន កំពុងធ្វើឲ្យប្រជាជនរុស្ស៊ី ច្របូកច្របល់

គៀវ៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានឲ្យដឹងថា រថក្រោះដែលកំពុងត្រូវបានបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន ដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កំពុងធ្វើឱ្យប្រជាជនរុស្ស៊ី មានភាពច្របូកច្របល់។

ប្រទេសអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃទី២៥ ខែមករាថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 ចំនួន ១៤ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់មកដោយសហរដ្ឋអាមេរិក បន្ទាប់មកបានសន្យាថា នឹងបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១ គ្រឿង។

ប្រទេសលោកខាងលិចផ្សេងទៀតរំពឹងថា នឹងបញ្ជូនរថក្រោះផងដែរ រួមមានចក្រភពអង់គ្លេស បារាំង ស្លូវ៉ាគី និងន័រវែស។ ប៉ូឡូញ សាធារណរដ្ឋឆេក និងប៊ុលហ្គារី បានបញ្ជូនរថក្រោះ ទៅឲ្យអ៊ុយក្រែនរួចហើយ។

យោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី Tass លោក Vucic បានឲ្យដឹងថា “កំហុសដ៏ធំបំផុតរបស់ប្រទេសលោកខាងលិច គឺថាពួកគេបានប្រកាសការផ្គត់ផ្គង់រថក្រោះ ជាពិសេសរថក្រោះ ដែលផលិតដោយអាល្លឺម៉ង់ដ៏អស្ចារ្យ ប៉ុន្តែពួកគេបានប្រមូលផ្តុំជាតិរុស្ស៊ីតែប៉ុណ្ណោះ។ វាគឺជាកំហុសនយោបាយដ៏ធំបំផុត របស់បស្ចិមប្រទេស ពីព្រោះពួកគេបានបង្រួបបង្រួមរុស្ស៊ី ក្នុងរយៈពេលមួយថ្ងៃ”៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top