កីឡា

អតីតកីឡាករ Chelsea និង Newcastle ម្នាក់នៅរស់រានមានជីវិត ក្រោយគ្រោះរញ្ជួយដីនៅតួគី

កីឡាករ Christian Atsu ដែលបានឆ្លងកាត់ពេលវេលាដ៏អាក្រក់នៃគ្រោះរញ្ជួយដី ក្នុងប្រទេសតួគីបានផ្តល់ដំណឹង ជូនភ្នាក់ងារ របស់គាត់និងក្រុមគ្រួសារហើយថាគាត់នៅមានអាយុជីវិតនៅឡើយបន្ទាប់ពីហេតុការណ៍នេះ។

កីឡាករអតីតលេងនៅក្លឹប Chelsea និង Newcastle រូបនេះបានបញ្ជាក់ថាគាត់ពិតជាមានសំណាងខ្លាំង ណាស់ពីព្រោះថា ក្នុងពេលកើតហេតុគាត់បានធ្លាក់ចេញពីជាន់ទី៩នៃអគារមួយកន្លែងប៉ុន្តែមិនបានប៉ះពាល់ដល់អាយុជីវិតនោះទេ។

គួរឲ្យដឹងដែរថាគ្រោះរញ្ជួយដីដ៏អាក្រក់នៅក្នុងប្រទេសតួគីក្បែរទៅនឹងប្រទេសស៊ីរីបានកើតឡើងនៅវេលាម៉ោងព្រលឹមថ្ងៃចន្ទពេលមនុស្សកំពុងគេងលង់លក់ហើយជាលទ្ធផលគ្រោះរញ្ជួយដីកម្រិត៧,៨រិចទ័រនេះបានធ្វើឲ្យមនុស្សស្លាប់កើនឡើងទៅដល់ជាង៦០០០នាក់មកហើយនៅត្រឹមថ្ងៃនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top