សិល្បៈ និង កម្សាន្ត

ដាយណូស័រដ៏ធំសម្បើម ទំហំធំជាង T.Rex ៣ដងមកដល់អង់គ្លេស មុនពេលដាក់បង្ហាញ សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ

អង់គ្លេស៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា សត្វដាយណូស័រដែលមានឈ្មោះទីតាណូស័រប្រវែង ៣៥ ម៉ែត្រដ៏ធំបំផុតមិនធ្លាប់មាននៅលើផែនដី ទើបតែបានមកដល់ចក្រភពអង់គ្លេស បន្ទាប់ពីត្រូវបានដឹកជញ្ជូនដោយប្រើប្រាស់យន្តហោះ២ គ្រឿងរបស់ក្រុមហ៊ុន British Airways ។

គ្រោងឆ្អឹងរបស់សត្វដាយណូស័រ Patagotitan ឬ titanosaur ត្រូវបានផ្លាស់ប្តូរទីតាំងពីប្រទេសអាហ្សង់ទីន ទៅកាន់ទីក្រុងឡុងដ៍ដើម្បីដាក់តាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ។ វត្ថុបុរាណតាំងបង្ហាញប្រវែង ៣៥ ម៉ែត្រត្រូវបានរុះរើដាក់ជាង ៤០ ប្រអប់នៅ Trelow កាលពីខែវិច្ឆិកា មុនពេលត្រូវបានខ្ចប់ចូល ក្នុងរបស់យន្តហោះដឹកអ្នកដំណើរ Boeing 787-9 ចំនួន២គ្រឿង។

ដោយផ្អែកលើសំណល់ដាយណូស័រដ៏ធំបំផុត ដែលមិនធ្លាប់មានពីមុនមក វាសមដាក់នៅខាងក្នុងវិចិត្រសាល Waterhouse កម្ពស់ ៩  ម៉ែត្រ ដ៏ធំសម្បើមនៅឯកន្លែងទេសចរណ៍ទីក្រុងឡុងដ៍។ សត្វដាយណូស័រទម្ងន់ ៦៥ តោន គ្រោងឆ្អឹងនេះមានទម្ងន់ធ្ងន់ជាង Dippy the diplodocus ដ៏ល្បីល្បាញរបស់សារមន្ទីរដល់ទៅ៤ ដង។

ដាយណូស័រដ៏ធំបំផុតត្រូវបានដឹកជញ្ជូនពី Buenos Aires ទៅកាន់ London Heathrow សម្រាប់ការតាំងពិពណ៌ ‘Titanosaur: Life as the Biggest Dinosaur’ នឹងត្រូវបើកនៅថ្ងៃទី៣១ ខែមីនា។ នេះនឹងជាលើកដំបូង ដែលវានឹងត្រូវបានដាក់បង្ហាញនៅអឺរ៉ុប បន្ទាប់ពីត្រូវបានខ្ចីជើងដោយ Museo Paleontológico Egidio Feruglio (MEF) ក្នុងប្រទេសអាហ្សង់ទីន។

ដាយណូស័រដ៏ធំបំផុត Titanosaurs គឺជាគ្រួសារដ៏អស្ចារ្យចុងក្រោយនៃដាយណូស័រ Sauropod មុនពេលព្រឹត្តិការណ៍ផុតពូជ Cretaceous-Paleogene អាយុប្រហែល ៦៥ លានឆ្នាំមុន។ Sauropods គឺជាក្រុមរងនៃដាយណូស័រត្រូវបានកំណត់លក្ខណៈដោយជើងបួនរបស់ពួកគេ ក និងកន្ទុយវែង ក្បាលតូច និងរបបអាហារស្មៅ៕ ដោយ៖លីភីលីព

Most Popular

To Top