LAUSANNE ៖ ប្រធានគណៈកម្មាធិការអូឡំាពិកអន្តរជាតិ “IOC ” លោក Thomas Bach បានប្រាប់អ៊ុយក្រែនថា ការអំពាវនាវរបស់ខ្លួន ឲ្យធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡំាពិកប៉ារីសឆ្នាំ ២០២៤ ជុំវិញការចូលរួមរបស់ដៃគូ ប្រកួតប្រជែងរបស់រុស្ស៊ី ផ្ទុយនឹងគោលការណ៍អូឡាំពិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នៅក្នុងលិខិតមួយផ្ញើជូនគណៈកម្មាធិការជាតិអូឡាំពិកអ៊ុយក្រែន បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍លោក Bach បាននិយាយថា កិច្ចខិតខំប្រឹងប្រែង របស់អ៊ុយក្រែនក្នុងការដាក់សម្ពាធ ប្រទេសផ្សេងទៀតឲ្យធ្វើពហិកា មិនចូលរួមការប្រកួតកីឡាឆ្នាំ២០២៤ គឺគួរឲ្យសោកស្តាយខ្លាំងណាស់។ គណៈកម្មាធិការអូឡាំពិក អន្តរជាតិបាននិយាយកាលពីខែមុនថា ខ្លួនកំពុងស្វែងរកផ្លូវ ដើម្បីអនុញ្ញាតឲ្យគូប្រជែងរុស្ស៊ី និងបេឡារុស្សចូលរួម ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉ារីស ក្រោមទង់ជាតិអព្យាក្រឹត ។
អ៊ុយក្រែនបានប្រតិកម្មយ៉ាងខឹងសម្បារដោយគំរាមដកខ្លួនចេញពីការប្រកួត។ Nordic និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនបាននិយាយថា ពួកគេនឹងចូលរួមក្នុងការធ្វើពហិកា ។ លោក Bach បាននិយាយលើលិខិតទៅកាន់ប្រធានអូឡាំពិករបស់ប្រទេសអ៊ុយក្រែនលោក Vadym Goutzeit ថា ការគំរាមកំហែងធ្វើពហិកា មិនចូលរួមការប្រកួតកីឡាអូឡាំពិក ដូចដែលអ្នកបានជម្រាបខ្ញុំ NOC នៃអ៊ុយក្រែនកំពុងពិចារណានាពេលនេះ វាផ្ទុយនឹងមូលដ្ឋានគ្រឹះ នៃចលនាអូឡាំពិក និងគោលការណ៍ដែលយើងឈរ ។
លោក Bach បានបន្ថែមថា ការចូលរួម របស់អត្តពលិករុស្ស៊ី និងបេឡារុស្សមិនទាន់ត្រូវបានពិភាក្សាក្នុងន័យជាក់ស្តែងនៅឡើយទេ។ ដូច្នេះហើយ សំបុត្ររបស់អ្នកនៅដំណាក់កាល មិនគ្រប់ខែនេះ ទៅកាន់ NOCs មិត្តរបស់អ្នក ទៅកាន់សហព័ន្ធអន្តរជាតិ សមាជិក IOC និងចំពោះម្ចាស់ផ្ទះអូឡាំពិក នាពេលអនាគត ដោយដាក់សម្ពាធ លើពួកគេ ក្នុងការប៉ុនប៉ងដើម្បីជះឥទ្ធិពលជាសាធារណៈដល់ការសម្រេចចិត្តរបស់ពួកគេ ត្រូវបានយល់ឃើញ ដោយភាគច្រើននៃពួកគេ ៕