ព័ត៌មានអន្តរជាតិ

អូស្រ្តាលី នឹងដកកាមេរ៉ា សុវត្ថិភាពរបស់ចិន ចេញព្រោះភ័យខ្លាចពីសន្តិសុខជាតិ 

ម៉ែលប៊ន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសអូស្ត្រាលី នឹងដកកាមេរ៉ាឃ្លាំមើលដែលផលិតដោយប្រទេសចិន ចេញពីកន្លែងការពារជាតិជុំវិញការភ័យខ្លាចសន្តិសុខជាតិ ។

ករណីនេះបានកើតឡើង បន្ទាប់ពីការធ្វើសវនកម្មបានរកឃើញបំណែកឧបករណ៍ឃ្លាំមើល ចំនួន៩០០ដែលបង្កើតឡើងដោយក្រុមហ៊ុន Hikvision និង Dahua នៅលើអចលនទ្រព្យរបស់រដ្ឋាភិបាល ។

គួររំលឹកថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរស្រដៀងគ្នាកាលពីឆ្នាំមុន ដោយលើកឡើងពីការភ័យខ្លាចថា ទិន្នន័យឧបករណ៍អាចត្រូវបានចូលប្រើដោយរដ្ឋាភិបាលចិន ។

ក្រុមហ៊ុន Hikvision បានលើកឡើងថា ការភ័យខ្លាចទាំងនោះគ្មានមូលដ្ឋានច្បាស់លាស់ ។ ក្រុមហ៊ុន Dahua មិនបានឆ្លើយតបនឹងសំណើសុំ ការអត្ថាធិប្បាយនៅឡើយទេ ។

ការធ្វើសវនកម្មនៃទីតាំងរដ្ឋាភិបាលអូស្ត្រាលី បានរកឃើញកាមេរ៉ា និងឧបករណ៍សុវត្ថិភាពមានទីតាំងនៅលើអគារជាង២០០នៅស្ទើរតែគ្រប់នាយកដ្ឋាន រួមទាំងនាយកដ្ឋានកិច្ចការបរទេស និងនាយកដ្ឋានអគ្គមេធាវីផងដែរ ។

យ៉ាងហោចណាស់ ក៏បានរកឃើញអង្គភាពមួយនៅក្នុងក្រសួងការពារជាតិដែរ ប៉ុន្តែចំនួនសរុបនៅទីតាំងការពារគឺមិនទាន់ដឹងនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top