ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីកាណាដា បញ្ជាឱ្យយន្តហោះ​ចម្បាំង​ F-22 បាញ់បាន​ទម្លាក់​ វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ ​នៅ​ក្នុង​ដែន​អាកាស​កាណាដា 

បរទេស៖ យន្តហោះ​ចម្បាំង​អាមេរិក​ មួយ​គ្រឿង​បាន​ទម្លាក់​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ ​នៅ​ក្នុង​ដែន​អាកាស​កាណាដា តាម​ការ​បញ្ជា​ពី​ប្រធានាធិបតី Joe Biden និង​នាយក​រដ្ឋមន្ត្រី​កាណាដា Justin Trudeau។ ឧបទ្ទវហេតុបាញ់ទម្លាក់នេះគឺជាលើកទីបីហើយដែលសហរដ្ឋអាមេរិក បានបំផ្លាញវត្ថុហោះហើរនៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថានៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរបាននិយាយអំពី “វត្ថុមិនស្គាល់អត្តសញ្ញាណ និងគ្មានមនុស្សបើក” ដែលប្រទះឃើញនៅក្នុង ដែនអាកាសអាមេរិកខាងជើង។ វាបានកត់សម្គាល់ថា យាននេះ “ត្រូវបានតាមដាន និងត្រួតពិនិត្យយ៉ាងដិតដល់ដោយបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ” ដោយលោក Biden បាននិយាយសង្ខេបអំពីបញ្ហានេះជានិច្ច។

សេចក្តីថ្លែងការណ៍បានសរសេរថា “ដោយមានការប្រុងប្រយ័ត្នច្រើន និងតាមអនុសាសន៍របស់យោធារបស់ពួកគេ ប្រធានាធិបតី Biden និងនាយករដ្ឋមន្ត្រីកាណាដាលោក Trudeau បានអនុញ្ញាតឱ្យបាញ់ទម្លាក់ចោល” ។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​ប្រើ​យន្តហោះ​ចម្បាំង F-22 របស់​អាមេរិក។

នៅក្នុងការលើកឡើងដាច់ដោយឡែក លោក Trudeau បាននិយាយថា ឧបករណ៍នេះត្រូវបានទម្លាក់ពីលើទឹកដី Yukon នៅភាគពាយព្យប្រទេសកាណាដា។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទីក្រុង អូតាវ៉ា​នឹង «​យក​មកវិញ និង​វិភាគ​បំណែក​នៃ​វត្ថុ​នោះ​»​៕

Most Popular

To Top