ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញ លើកឡើងពីលក្ខខណ្ឌនៃការបញ្ជូនយន្តហោះ ចម្បាំង F-16 ទៅឱ្យកងកម្លាំងអ៊ុយក្រែន

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ការប្រគល់យន្តហោះចម្បាំង F-16 របស់ប៉ូឡូញ ទៅឱ្យកងកម្លាំងរបស់ទីក្រុងគៀវ គឺអាស្រ័យលើការសម្រេចចិត្តរបស់អង្គការណាតូ ដែលនៅពេលនេះ គឺមិនទាន់ឈានដល់កិច្ច ព្រមព្រៀងណាមួយលើបញ្ហានេះនៅឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Mateusz Morawiecki និយាយទៅកាន់កាសែតប្រចាំថ្ងៃរបស់អ៊ីតាលី Corriere della Sera កាលពីថ្ងៃព្រហស្បតិ៍ ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីទាំងអស់ត្រូវយកចេញពីលើតុនោះទេ ហើយ “យើងមិនគួរដកចេញអ្វីទាំងអស់” ។

នៅថ្ងៃបន្ទាប់ នៅខាងក្រៅកិច្ចប្រជុំកំពូល EU វិសាមញ្ញក្នុងទីក្រុង Brussels លោក Morawiecki បានកត់សម្គាល់ថា ប្រសិនបើប្លុកនេះសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំង នោះទីក្រុង Warsaw នឹងមិនមែនជា “អ្នកទីមួយនៅក្នុងជួរមុខ” ក្នុងការបរិច្ចាគយន្តហោះរបស់ខ្លួននោះទេ ហើយការទទួលខុសត្រូវនេះគួរតែធ្លាក់ទៅលើ ប្រទេសដែលមានយន្តហោះ ចម្បាំងនេះច្រើនជាងគេ។

លោក Morawiecki ធ្លាប់បានថ្លែងថា លោកបើកចំហផ្ទាល់ក្នុងការបញ្ជូនយន្តហោះចម្បាំង ដែលផលិតដោយ សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន បើទោះបីជារដ្ឋមន្ត្រីការពារជាតិរបស់លោក Mariusz Blaszczak ទទូចថា ប៉ូឡូញមាន “យន្តហោះទាំងនោះតិចតួច” ក៏ដោយ៕

Most Popular

To Top