ព័ត៌មានអន្តរជាតិ

ទាហានអ៊ុយក្រែន ជាង ១០០នាក់ ទទួលបានការហ្វឹកហាត់ ប្រើរថក្រោះ Leopard 2

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីយោធាប៉ូឡូញថា ទាហានអ៊ុយក្រែនសរុបចំនួន ១០៥ នាក់ បានទទួលការបណ្តុះបណ្តាល នៅក្នុងប្រទេសប៉ូឡូញ ដើម្បីរៀនពីរបៀបប្រើប្រាស់ រថក្រោះ Leopard 2 ។

លោក Krzysztof Sieradzki ប្រធានក្រុមហ្វឹកហ្វឺនកងពលតូចពាសដែក ទី១០ បានឲ្យដឹងថា ក្រុមនាវិករថក្រោះចំនួន ២១នាក់ រួមជាមួយបុគ្គលិកបច្ចេកទេស និងក្រុមថែទាំរថក្រោះ បានចាប់ផ្តើមការហ្វឹកហាត់របស់ពួកគេ នៅក្នុងប្រទេសប៉ូឡូញ កាលពីមួយសប្តាហ៍មុន ។

លោក Sieradzki បានបម្ដថា កងកម្លាំងអ៊ុយក្រែន ហ្វឹកហាត់ចន្លោះពី ១០ម៉ោងទៅ ១២ ម៉ោងក្នុងមួយថ្ងៃដោយប្រើរថក្រោះប៉ូឡូញ Leopard 2 និងម៉ូដែលដូចគ្នាដែលផ្គត់ផ្គង់ ដោយប្រទេសកាណាដា។

បើ​តាម​លោក ការ​ហ្វឹកហាត់​នេះ​ នឹង​មាន​រយៈពេល​ប្រហែល​មួយ​ខែ។ លោក Sieradzki មិន​បាន​ច្រានចោល​ថា ក្រុម​ទាហាន​អ៊ុយក្រែន​ថ្មី​ ក្រោយ​មក​នឹង​មក​ដល់​ប្រទេស​ប៉ូឡូញ ​ដើម្បី​ហ្វឹកហាត់នោះទេ។

គួរបញ្ជាក់ថា កាលពីខែមុន រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចិត្តផ្គត់ផ្គង់រថក្រោះប្រយុទ្ធ Leopard 2 របស់ខ្លួនទៅឱ្យអ៊ុយក្រែន និងសំណើសុំភ្លើងខៀវ ពីប្រទេសផ្សេងទៀត ដើម្បីធ្វើដូច្នេះដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top