កងទ័ពជើងទឹកថៃកំពុងធ្វើការងារ ដើម្បីជួយស្រោចស្រង់នាវាចម្បាំង HTMS សុខោទ័យដែលបានលិច ហើយកំណត់មូលហេតុនៃដំណើរការខុសប្រក្រតី របស់វាកាលពីខែធ្នូឆ្នាំមុន។
បច្ចុប្បន្ននេះ កងទ័ពជើងទឹកថៃកំពុងស្វែងរកអ្នកម៉ៅការ ដែលមានសមត្ថភាព ដើម្បីស្រោចស្រង់នាវាចម្បាំងសុខោទ័យ ដែលជានាវាមុជទឹកប្រភេទរតនៈកូស៊ីន ដែលបានលិចនៅឆ្នេរសមុទ្រ នៃខេត្តប្រាជួបឃីរីខាន់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ នាវានោះបានលិចក្នុងជម្រៅប្រហែល ៥០ម៉ែត្រ ដែលធ្វើឱ្យការជួយសង្គ្រោះមានការលំបាក។
មេទ័ពជើងទឹករូបនេះបាននិយាយបន្ថែមថា ការជួយសង្គ្រោះនេះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជាង ២០០លានបាត ដោយសារបញ្ហាប្រឈមទាំងនេះ។
នាវាចម្បាំងសុខោទ័យ បានលិចនៅចម្ងាយប្រហែល ២០ម៉ាយល៍ពីឆ្នេរសមុទ្ រនៃស្រុកបាងសាផានក្នុងអាកាសធាតុមានព្យុះ ដោយមាននាវិកចំនួន ១០៥នាក់ នៅលើនាវានោះ។ សមាជិកនាវិកចំនួន ៧៦នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលសាកសព ២៤នាក់ ត្រូវបានគេរកឃើញ ហើយសមាជិកនាវិកចំនួន ៥នាក់បាត់ខ្លួន៕ Source: Sabay