បរទេស ៖ យោងតាមការ ចេញផ្សាយរបស់កាសែត The Politico កាលពីថ្ងៃ ម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក នឹងមិនធ្វើការផ្គត់ផ្គង់ អាវុធប្រភេទមីស៊ីល ជាយុទ្ធសាស្ត្រឬ ATACMS ទៅឲ្យអ៊ុយក្រែនឡើយដោយសារ បញ្ហាបារម្ភថានឹងធ្វើឲ្យស្តុក របស់ខ្លួនមានការខ្វះខាត។
ទោះបីជាមានការសន្យា ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ជាមួយនឹងកញ្ចប់យោធា ដ៏ធំសំបើមប្រមាណជា៣០ពាន់លានដុល្លារ និងទោះបីជាមានការទាមទារជា ប់ជានិច្ចដោយរដ្ឋាភិបាល អ៊ុយក្រែន ក្តីប៉ុន្តែជឿជាក់ថា មីស៊ីលចំងាយឆ្ងាយទាំងនោះនឹង មិនត្រូវបានផ្តល់ឲ្យយោធា អ៊ុយក្រែនឡើយ។
ក្នុងពេលដែលចំនួន ដែលនៅសេសសល់មិនទាន់ច្បាស់នោះទេ គេអាចប៉ាន់ស្មានថា អាវុធប្រភេទជា មីស៊ីល ATACMS ដែលមានៅក្នុងស្តុកអាមេរិក មានប្រមាណជាជាង៣ពាន់គ្រាប់ប៉ុណ្ណោះ ពីព្រោះគិតចាបតាំងតែពីឆ្នាំ១៩៨០ មកក្រុមហ៊ុនអាមេរិក Lockheed Martin អាចផលិត បានត្រឹមតែ៤០០០គ្រាប់ ហើយវាត្រូវបានប្រើប្រាស់ ក្នុងសង្គ្រាមនៅឈូងសមុទ្រ Persian Gulfនិងសង្គ្រាម នៅអ៊ីរ៉ាក់ប្រមាណជា៦០០ គ្រាប់មកហើយ ៕
ប្រែសម្រួល៖ស៊ុនលី