ព័ត៌មានអន្តរជាតិ

បេឡារុស្ស ព្រមានចូលរួមក្នុង សង្គ្រាមអ៊ុយក្រែន ប្រសិនបើទឹកដី របស់ខ្លួន រងការវាយប្រហារ

បរទេស ៖ អ្នកជំនាញមួយរូបបានប្រាប់កាសែត Newsweek ថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតី បេឡារុស្សលោក Alexander Lukashenko ដែលលោកនឹង បញ្ជាកងទ័ពរបស់លោក ឱ្យប្រយុទ្ធជាមួយរុស្ស៊ី បន្ទាប់ពីការវាយប្រហារ លើទឹកដីបេឡារុស្ស គឺមានបំណងជាសញ្ញាដល់លោកខាងលិច និងវិមានក្រឹមឡាំង ។

លោក Lukashenko ត្រូវបានឡើងកាន់អំណាច ដោយលោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីការបោះឆ្នោតដែលមានជម្លោះក្នុងឆ្នាំ២០២០ ប៉ុន្តែរហូតមកដល់ពេលនេះ បានបញ្ចៀសការជាប់ពាក់ព័ន្ធ ដោយផ្ទាល់នៅក្នុងសង្គ្រាម របស់សម្ព័ន្ធមិត្តរបស់លោក ទោះបីជាបេឡារុស្ស ត្រូវបានប្រើប្រាស់ជាជំហរ សម្រាប់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ លោក Lukashenko បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា “ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធរួមគ្នា ជាមួយជនជាតិ រុស្ស៊ីពីទឹកដី នៃប្រទេសបេឡារុស្សក្នុងកាលៈទេសៈមួយ ប្រសិនបើយ៉ាងហោចណាស់ មានទាហានម្នាក់ពីទីនោះមកទឹកដីបេឡារុស្ស ដើម្បីសម្លាប់ប្រជាជនរបស់ខ្ញុំ” ។

លោក Lukashenko ក៏បានឲ្យដឹងផងដែរថា “យើងដឹងថាអ្វីជាសង្រ្គាម ហើយយើងមិនចង់បានសង្រ្គាមនោះទេ” ហើយថារុស្ស៊ី គឺជា “សម្ព័ន្ធមិត្តរបស់យើង ស្របច្បាប់ សីលធម៌ និងនយោបាយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

អ្នកកាសែត Minsk និងអ្នកមិនមែនជាអ្នកស្រុកនៅក្រុមប្រឹក្សា Atlantic Council Think Tan គឺលោកស្រី Hanna Liubakova បានលើកឡើងថា វាមិនមែនជារឿងចៃដន្យនោះទេដែល លោក​​ Lukashenko បានធ្វើអត្ថាធិប្បាយទៅកាន់អ្នកកាសែតបរទេសនៅទីក្រុង Minsk មុនពេលកិច្ចប្រជុំជាមួយលោក ពូទីន។

លោកស្រី បានប្រាប់ Newsweek សន្និសិទកាសែត គឺជា “ការប៉ុនប៉ងដើម្បីបញ្ជូនសញ្ញាមួយ ទៅកាន់លោកខាងលិចថា លោកមិនមានទំនាក់ទំនងជាមួយនឹង ការកើនឡើងណាមួយ នៅខាងមុខ និងការជាប់ពាក់ព័ន្ធបន្ថែមទៀត របស់ប្រទេសបេឡារុស្ស នៅក្នុងសង្គ្រាមនោះទេ” ៕

Most Popular

To Top