កីឡា

លោកហង់ជួន ណារ៉ុន៖គុណផលទទួលបានខេមរសហព័ន្ធកីឡា តេក្វាន់ដូ ជាការរួមចំណែក និងខិតខំយកចិត្តទុកដាក់ ពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានខេមរសហព័ន្ធកីឡា តេក្វាន់ដូ និងលោក តែម ម៉ឺន អគ្គលេខាធិការ រងនៃ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជានាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣បាន អញ្ជើញចូលរួម ពិធីបូកសរុបលទ្ធផល ការងារឆ្នាំ២០២២ និងបន្តទិសដៅអនុវត្តឆ្នាំ២០២៣ របស់ខេមរសហព័ន្ធកីឡា តេក្វាន់ដូនៅ សាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា គុណផលទទួលបានខេមរសហព័ន្ធកីឡាតេក្វាន់ដូគឺជាការរួមចំណែក និងខិតខំយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈ កម្មាធិការ ជាតិរៀបចំការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ (CAMSOC), សមាជិកក្លិបកីឡាតេក្វាន់ដូWT, ស្ថាប័ន/ អង្គភាព រដ្ឋ និងឯកជន រួមទាំងអង្គការ អន្តរជាតិនានា ទើបអាចសម្រេចបាន ប្រកបដោយភាពជោគជ័យ ថែមមួយកម្រិតទៀត។


លោបានបន្តថា ទោះបីជាការងារអនុវត្តនៅមានការខ្វះចន្លោះ គណៈកម្មាធិការប្រតិបត្តិខេមរសហព័ន្ធតេក្វាន់ដូ នឹងខិត ខំប្រឹងប្រែងជានិច្ច ដើម្បីគោលដៅឆ្ពោះទៅកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រ កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ខាងមុខ និងសម្រាប់ឆ្នាំបន្តបន្ទាប់។


លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូបានបាននិយាយថា សម្រាប់ទិសដៅអនុវត្ តការងារបន្តឆ្នាំ២០២៣ ត្រូវជំរុញឲ្យមានវគ្គបណ្តុះបណ្តាលភាសាបរទេស និងកុំព្យូទ័រ ២ដងក្នុងមួយឆ្នាំ ហើយ ជំរុញគ្រូបង្វឹក អាជ្ញាកណ្ដាលជាតិ ទៅហ្វឹកហាត់នៅក្រៅប្រទេស ៤ នាក់ក្នុងមួយឆ្នាំ ពង្រឹងអាជ្ញាកណ្តាលអន្តរជាតិក្នុង ការចូលរួមវគ្គបំប៉នបន្ថែមនៅក្រៅប្រទេស ពង្រឹងការប្រឡងខ្សែក្រវ៉ាត់ខ្មៅដាន់KUKKIWON ឲ្យបាន ៤ដងក្នុងមួយឆ្នាំ
លោកអគ្គបានបន្ថែមទៀតថា ពង្រឹងការបណ្តុះបណ្តាលថ្នាល និងធ្វើការប្រកួតកុមារ ជារៀងរាល់ឆ្នាំ ហើយបង្កើនការងារ ប្រជុំ និងការយក ចិត្តទុកដាក់ ត្រួតពិនិត្យជាមួយបណ្តាក្លិបជាសមាជិក បង្កើន និងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ឲ្យមានតម្លាភាព និងសមស្រប ព្រមទាំងបង្កើនប្រព័ន្ធផ្សព្វផ្សាយផ្នែកបច្ចេកវិទ្យាឲ្យបានទូលំទូលាយ និងមានដំណើរការល្អ បង្កើនទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន និងអង្គការអន្តរជាតិនានា៕

ដោយ៖លី ភីលីព

Most Popular

To Top