កីឡា

Garnacho សម្រេចបន្តកុងត្រាថ្មី រយៈពេលវែងជាមួយនឹង Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករវ័យក្មេង Alejandro Garnacho បានឈានទៅដល់ការសម្រេចចិត្ត បន្តកុងត្រាថ្មីដែលមានរយៈពេលរហូតទៅដល់៥ឆ្នាំ ហើយជាមួយនឹងក្លឹបបិសាចក្រហម Man UTD។

កីឡាករខ្សែប្រយុទ្ធវ័យទើបតែ១៨ឆ្នាំរូបនេះ បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ ជាមួយនឹងក្រុមនៅរដូវកាលចុងក្រោយនេះ ប៉ុន្តែនឹងមិនធ្វើការប្រើប្រាស់កុងត្រាចាស់ ដែលមានសុពលភាពដល់ឆ្នាំ២០២៤នោះទេ។

ដំណឹងនេះបានធ្វើឡើង នៅក្នុងពេលដែលមានព័ត៌មាន អំពីការចាកចេញរបស់គាត់ ទៅកាន់ក្លឹបធំៗជាច្រើននៅអឺរ៉ុប ដែលក្នុងនោះជាពិសេសគឺ Real Madrid ។

កុងត្រាថ្មីនឹងធ្វើឲ្យ Garnacho កាន់តែសំខាន់សម្រាប់ក្រុម ក្រោមការដឹកនាំរបស់លោក Erik Ten Hag និងក៏ដូចជាការតម្លើងប្រាក់កម្រៃយ៉ាងច្រើនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top