ភ្នំពេញ៖ ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក បានចុះអនុស្សារណៈនៃការយោគយល់ជាមួយនឹង ក្រុមហ៊ុន ឌីអេសស៊ី ស៊ីនឌីខេត ខូអិលធីឌី យ៉ាងអធិកអធម នៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានវត្តមានតារាវ័យក្មេងជាច្រើនរូបដូចជា កញ្ញា អាន សុជាតា ជាតារាសម្តែងស្រីដែលកំពុងល្បីមួយរូប អ្នកនាង ប្រាសាទ ដាវីន ជា Miss Univeral Woman Cambodia 2023 លោក ដេនី ជាម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ពស្ស ខូរៀណា កញ្ញា បូរមី ជាអ្នកលក់តាមប្រព័ន្ធអនឡានឆ្នើមម្នាក់ ព្រមទាំងមានតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតប្រចាំប្រទេសកម្ពុជា ។
ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលឌីអី (Ms Cosmetics) ជាក្រុមហ៊ុនដែលមានមូលដ្ឋានដ៏រឹងមាំ និងមានបទពិសោធន៍យូរឆ្នាំ ក្នុងការនាំចូលផលិតផលពីប្រទេសថៃ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រីអគ្គនាយិកា ឡុង ម៉េង ហៀង និងលោកអគ្គនាយក ប៊ិន រស្មី បានចុះអនុស្សារណៈ នៃការយោគយល់ជាមួយ នឹងក្រុមហ៊ុន ឌីអេសស៊ី ស៊ីនឌីខេត ខូអិលធីឌី (DSC SYNDICATE CO., LTD) ក្រោមវត្តមានរបស់ Mr. SOMSAK KAVEETRIPHOP ដែលលោកជា Chief Executive Officer និង Mr. THOMAS PAUL GERARD LAROQUE ដែលលោកជា Chief Oparating Officer នៃក្រុមហ៊ុន ឌីអេសស៊ី ស៊ីនឌីខេត ខូអិលធីឌី ដែលជាក្រុមហ៊ុនធំជាប់ចំណាត់ថ្នាក់លេខ៣ នៅប្រទេសថៃ ខាងផ្នែកផលិតអាហារបំប៉ន និងផលិតផលថែរក្សាសម្រស់ ។
កិច្ចសហការមួយនេះ កាន់តែជម្រុញដល់ការបង្កើនទំនុកចិត្តកាន់តែខ្ពស់ ជូនអតិថិជនរបស់ខ្លួន ជូនអតិថិជនរបស់ខ្លួន ទាក់ទងនឹងការថែទាំសុខភាព និងថែរក្សាសម្រស់ ពីព្រោះគុណតម្លៃរបស់ក្រុមហ៊ុនទាំងពីរ គឺមានគោលបំណងធំ គិតគូដល់អ្នកប្រើប្រាស់ជាធំ ក្នុងការផ្តល់ផលិតផលប្រកបទៅដោយគុណភាព ប្រសិទ្ធិភាពអនាម័យ និងសុវត្ថិភាពខ្ពស់ជានិច្ច ។
ស្របពេលកម្មវិធីប្រារព្ធឡើង ក៏មានការតាំងផលិតផលដាក់បង្ហាញដែលមានម៉ាក ប្រេនល្បីៗជាច្រើនមកពីប្រទេសថៃ ក្រោមការនាំចូលពីក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌីផ្ទាល់ដូចជា៖
⁃ Brand PROVAMED ជាផលិតផលថែរក្សា និងព្យាបាលរាល់បញ្ហាស្បែក សាកសមសម្រាប់គ្រប់ប្រភេទស្បែក សូម្បីតែស្បែកដែលងាយប្រតិកម្ម ។
⁃ Brand Vistra ជាផលិតផលវីតាមីន សម្រាប់បំប៉នសម្រស់ និងសុខភាព និងការពារពីបញ្ហានៃជំងឺផ្សេងៗ ។
⁃ Brand TRUSLEN គឺជាកាហ្វេល្អបំផុត សម្រាប់អ្នកស្រលាញ់សុខភាព និងរាងកាយ ពិសេសមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកខុសពីកាហ្វេធម្មតា 3in1។ Brand Truslen ក៏បានទទួលពានរង្វាន់ពិភពលោក SUPERIOR TASTE AWARDS 4ឆ្នាំជាប់ៗគ្នាផងដែរ។
⁃ និង Brand M.S ជាប្រេនរបស់ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី ផ្ទាល់ដែលជាផលិតផលថែរក្សាសម្រស់ និងសុខភាពប្រចាំថ្ងៃ ។ ក្នុងដើមឆ្នាំ២០២៣ ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី ក៏បានសម្ពោធផលិតផលថ្មីមួយ ដែលជាទីពេញចិត្តរបស់ស្ត្រីគ្រប់រូប គឺទឹកអនាម័យ M.S FEMININE WASH ជាទឹកអនាម័យផ្តល់សំណើម ការពារ និងកំចាត់មេរោគបានយ៉ាងល្អ ជាពិសេសប្រើបានគ្រប់ប្រភេទស្បែក ។
លោកស្រីអគ្គនាយិកា ឡុង ម៉េង ហៀង នៃក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី បានមានប្រសាសន៍ថា “កន្លងមកក្រុមហ៊ុន បានអភិវឌ្ឍ នឹងរីកចម្រើនក្នុងការនាំចូលផលិតផលល្អៗ ពីដៃគូសហការ នៅតាមប្រទេសថៃ កូរ៉េ ជប៉ុន និងប្រទេសផ្សេងៗទៀត ដែលជាហេតុធ្វើឲ្យអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់ មានទំនុកចិត្ត ជឿជាក់មកលើក្រុមហ៊ុនទាំងមូលផងដែរ លើសពីនេះទៅទៀត ដោយសារក្រុមហ៊ុនយើងខ្ញុំ មានដៃគូសហការដ៏រឹងមាំ ក៏ដូចជាមានរោងចក្រដ៏ល្អឥតខ្ចោះ នៅប្រទេសថៃ គួបផ្សំវត្ថុធាតុដើមដ៏ល្អ សម្រាប់ផលិតចេញជាផលិតផលប្រើប្រាស់ ជូនដល់អតិថិជនផងដែរ” ។
ក្នុងពិធីនេះដែរ កញ្ញា បូរាមី ក្នុងនាមជាអ្នកលក់ អនឡាញឆ្នើមម្នាក់ ក៏ដូចជាតំណាងចែកចាយ របស់ក្រុមហ៊ុនផ្ទាល់ បានចែករំលែកបទពិសោធន៍ជោគជ័យ បន្តិចបន្តួចរបស់ខ្លួនថា ការដែលយើងលក់មិនពិបាកនោះទេ តែអ្វីដែលពិបាកគឺធ្វើឲ្យភ្ញៀវទុកចិត្ត ដូច្នេះការទទួលបានវិញ្ញាបណ្ណបត្រពីក្រុមហ៊ុន គឺបានជម្រុញឲ្យខ្លួន កាន់តែខិតខំអស់ពីសមត្ថភាពថែមទៀត ។ ដោយកញ្ញា បានផ្តាំផ្ញើដល់អ្នកលក់អនឡាន ត្រូវជម្នះកុំបោះបង់ក្តីសង្ឃឹម និងគោលដៅពិតប្រាកដ៕