ព័ត៌មានអន្តរជាតិ

លោក Putin បង្ហាញពីលក្ខខណ្ឌ ក្នុងការបង្កើនប្រតិបត្តិការកាន់តែធំនៅអ៊ុយក្រែន

បរទេស៖ប្រធានាធិបតីរុស្សី Vladimir Putin ដែលបានថ្លែងទៅកាន់អង្គប្រជុំរបស់សភាជាតិកាលពីថ្ងៃម្សិលមិញនេះបានលើកឡើងថាប្រសិនបើលោកខាងលិចបានសម្រេចចិត្ត ទៅហើយក្នុងការបន្តការផ្គត់ផ្គង់អាវុធបន្ថែមទៀត ឲ្យអ៊ុយក្រែននោះរុស្សីក៏នឹងធ្វើការបង្កើនប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតនៅអ៊ុយក្រែន។

ប្រធានាធិបតីរូបនេះបានដាក់លក្ខខណ្ឌថា ក្នុងករណីបើលោកខាងលិចនៅតែបន្តផ្គត់ផ្គង់អាវុធជាពិសេសអាវុធប្រើប្រាស់ សម្រាប់រយៈចំងាយឆ្ងាយនោះរដ្ឋាភិបាលក្រុងមូស្គូ ដាច់ខាតត្រូវតែប្រើប្រាស់ប្រតិបត្តិការបន្ថែមទៀត ដើម្បីអាចការពារតំបន់តាមព្រំដែនរបស់ខ្លួនឲ្យគេចចេញពីការគម្រាមកំហែងដូចគ្នាដែរ។

រំលឹកដែរថារុស្សីបានបើកប្រតិបត្តិការយោធាពិសេសមួយ កាលពីថ្ងៃទី២៤ខែកុម្ភៈនៅក្នុងប្រទេសអ៊ុយក្រែន ក្រោយរកឃើញថាមានការគម្រាមកំហែងដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងតំបន់ Donbass ហើយចោទប្រកាន់ថារដ្ឋាភិបាលក្រុងគៀវបានបរាជ័យក្នុងការអនុវត្តសន្ធិសញ្ញាទីក្រុង Minsk កាលពីឆ្នាំ២០១៤និង២០១៥។

ចាប់តាំងតែពីពេលនោះមកអឺរ៉ុបព្រមទាំងអាមេរិកនិងសម្ព័ន្ធមិត្តបាននាំគ្នាធ្វើការផ្គត់ផ្គង់អាវុធជាច្រើនរួមមានទាំងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែតចំងាយឆ្ងាត HIMARS ផងនិង M777 Howitzerផង៕

ប្រែសម្រួល៖ស៊ុនលី

https://www.rt.com/russia/571833-putin-long-range-weapons/

Most Popular

To Top