The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូនេះ បានសរសេរថាក្លឹប Leicester City បានចុះឈ្មោះក្នុងបញ្ជីក្លឹប ដែលនឹងអាចចចារក្នុងការទិញយក កីឡាករខ្សែការពារតម្លៃ៣៤លានផោនម្នាក់ ដែលកំពុងឲ្យក្លឹបជើងឯកអ៊ីតាលី Juventus។
កីឡាករ Rugani ក៏មានឈ្មោះជាកីឡាករគោលដៅរបស់ក្លឹបកាំភ្លើងធំ Arsenal តាំងតែពីរដូវក្តៅមុនផងដែរ ប៉ុន្តែនឹងអាចទំនងផ្លាស់មក លេងជាមួយនឹងក្លឹបអង់គ្លេសនេះ ចាប់ដៃគូជាមួយនឹងកីឡាករ មានបទពិសោធផ្សេងទៀតដូចជា Jonny Evan និង Caglar Soyuncu ក្រោមការដឹកនាំរបស់លោក Brendan Rodgers។
ក្លឹបដែលកំពុងស្ថិតនៅកំពូលតារាងលេខរៀងទី២មាន១០ពិន្ទូតាមពីក្រោយហង្សក្រហម Liverpool នេះមានកីឡាករបម្រុងនៅតំបន់ការពារកណ្តាលតែម្នាក់គត់គឺកីឡាករ Wes Morgan ដែលវាបានក្លាយទៅជារឿងចាំបាច់ដែលក្លឹប ត្រូវតែបន្ថែមសមាជិកនៅតំបន់ការពារទៀតឲ្យទាល់តែបាន៕
ប្រែសម្រួល:ស៊ុនលី