ព័ត៌មានអន្តរជាតិ

យូអិនចេញ សេចក្តីប្រកាស ថ្កោលទោសរុស្សី ម្តងទៀតមុនខួបមួយឆ្នាំ នៃប្រតិបតិ្តការ យោធាពិសេស

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកនេះ បានឲ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រារព្ធឡើងនៅក្នុងទីក្រុងញូវយ៉ក បានសម្រេចធ្វើការគាំទ្រ យ៉ាងពេញទំហឹង ចំពោះដំណោះស្រាយ និងការថ្កោលទោស ទៅលើការឈ្លានពាន របស់ប្រទេសរុស្សី ទៅលើប្រទេសអ៊ុយក្រែន ដែលគិតមកដល់ពេលនេះ មានរយៈពេលមួយឆ្នាំទៅហើយ ។

នៅក្នុងសេចក្តីប្រកាស នោះផងដែរ យូអិនក៏បានធ្វើការអំពាវនាវ សុំឲ្យមានការដកទ័ពចេញ ទាំងស្រុងពីប្រទេសអ៊ុយក្រែន និងអំពាវនាវឲ្យមានការបញ្ឈប់ការ ប្រយុទ្ធគ្នាទាំងអស់ផងដែរ ដោយក្នុងនោះមានប្រជាជាតិ ចំនួន១៤១បោះឆ្នោតគាំទ្រ៣២ឈរ នៅកណ្តាលនិងចំនួន៧ទៀត បោះឆ្នោតប្រឆាំង ទៅនឹងការសម្រេចនេះ ។

នៅក្នុងទីក្រុង Vienna ចំនួននៃគណប្រតិភូ ដែលបានដើរចេញ ក្នុងពេលដែលរុស្សី ធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និបាតមានចំនួន ច្រើនហើយការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើង នៅមុនពេលមួយថ្ងៃប៉ុណ្ណោះ នៃខួបរយៈពេល១ឆ្នាំ នៃព្រឹត្តិការណ៍បើកប្រតិបត្តិការ យោធាពិសេសដោយរុស្សី ។

គួរឲ្យដឹងដែរថា ប្រទេសទាំង៧ ដែលបានបោះឆ្នោតមិនគាំទ្រ ការសម្រេចចិត្ត របស់យូអិន នោះមានដូចចជាប្រទេសរុស្សី ប្រទេសបេឡារូស ប្រទេសកូរ៉េខាងជើង ប្រទេសអេរីទ្រាប្រទេសម៉ាលី ប្រទេសនីការ៉ាហ្គា និងប្រទេសស៊ីរី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top