ផ្សេងៗ

កីឡាករប្រដាល់ Muay Thai ម៉ាឡេស៊ីបង្ហាញខ្លួនលើឆាកអន្តរជាតិ ជាលើកដំបូងគួរឲ្យភ្ញាក់ផ្អើល 

បាងកក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា កីឡាករប្រដាល់ Muay Thai ម៉ាឡេស៊ី Muhammad Johan Ghazali Zulfikar បានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី One Championship ដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនអាចបំភ្លេចបាននៅកីឡដ្ឋាន Lumpinee Boxing Stadium ក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃសុក្រ នៅពេលលោកបានវាយមួយដៃធ្វើឲ្យដៃគូសន្លប់។

កីឡាករជំទង់ Sarawakian វ័យ ១៦ ឆ្នាំរូបនេះបានប្រើពេលត្រឹមតែ ១៦ វិនាទីប៉ុណ្ណោះដើម្បីផ្តួលគូប្រកួតថៃអាយុ ១៨ ឆ្នាំរបស់លោក គឺកីឡាករប្រដាល់ Padetsuk Fairtex ក្នុងការប្រកួតទម្ងន់ Flyweight របស់ពួកគេ។

លោកបាននិយាយថា វាជាសុបិនក្លាយជាការពិតសម្រាប់ខ្ញុំក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំនៅ One Championship ហើយការឈ្នះចាញ់គឺនឹកស្មានមិនដល់។ លោក Johan តំណាងឲ្យក្លិប Rentap Muay Thai បាននិយាយថា លោកបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់រយៈពេលមួយខែកន្លះដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត One Championship ។

ខ្ញុំតែងតែចង់ប្រយុទ្ធក្នុង One Championship ដូច្នេះ ខ្ញុំបានហ្វឹកហាត់យ៉ាងខ្លាំងដើម្បីសម្រេចគោលដៅរបស់ខ្ញុំ ខ្ញុំបានហ្វឹកហាត់ប្រហែលប្រាំបីម៉ោងក្នុងមួយថ្ងៃ៖ ៤ម៉ោងនៅពេលព្រឹកចាប់ពីម៉ោង ៦ ព្រឹក និង៤ម៉ោងទៀតនៅពេលរសៀលចាប់ពីម៉ោង ៤ រសៀល នេះជាការខិតខំរបស់ខ្ញុំបានសំរេចហើយ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងពិសេសចំពោះគ្រូបង្វឹករបស់ខ្ញុំ Addy Singpayak។ លោកបានមើលថែខ្ញុំ លោកជាគ្រូបង្វឹកដែលឧស្សាហ៍ព្យាយាម ហើយធានាថាខ្ញុំបានហ្វឹកហាត់ជាប់លាប់។ កាលពីឆ្នាំមុន Johan បានឈ្នះជើងឯកក្នុងប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម) ក្នុងព្រឹត្តិការណ៍ IFMA World Youth Muay Thai Championship ឆ្នាំ២០២២៕

Most Popular

To Top