កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រី នាង Somyi អតីតសមាជិកក្រុមតារា ម្រៀងកូរ៉េខាងត្បូង DIA បញ្ចេញប្រតិកម្មទៅអ្នកគាំទ្រម្នាក់ ដែលបានរិះគន់នាង ចំពោះការជក់បារីអេឡិចត្រូនិច នៅកន្លែងលំហកាយរបស់នាង ។
កាលថ្ងៃទី ២៨ ខែកុម្ភៈ នាង Somyi បានដាក់ចំណងជើង សម្រាប់ការឆ្លើយតប របស់នាងទៅកាន់អ្នកគាំទ្រ ដែលរិះគន់ការបង្ហោះចុងក្រោយ របស់នាងនៅលើ Instagram ។ នាងបានចែករម្លែករូបថតខាងក្រោម ដែលខ្លួននាងពាក់កាស និងស្រូបខ្យល់ ហើយអ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា ជក់បារីអេឡិចត្រូនិច ខ្ញុំកាន់តែតិចទៅៗ ។
នាង Somyi ឆ្លើយតបថា ហេតុអ្វីបានជាអ្នកខ្វល់ថា ខ្ញុំជក់បារីឬអត់ ចំណែកអ្នកលេងអ៊ីនធើណេតម្នាក់ទៀតបានសួរថា តើនាងកំពុងស្រូបរសជាតិមួយណា ហើយនាងបានឆ្លើយថា “Mix combo” បន្ទាប់ពីដកខ្លួនចេញពី DIA និងចាកចេញពីស្លាកយីហោ PocketDol កាលខែមករា ឆ្នាំ២០២២ នា Somyi បានធ្វើសកម្មភាពជាអ្នកផ្សាយផ្ទាល់ក្រោមឈ្មោះ Chomi ៕