បច្ចេកវិទ្យា

វិស្វករអាមេរិក លោក Martin Cooper ធ្វើការហៅទូរស័ព្ទ លើកដំបូងកាលពី ៥០ ឆ្នាំមុន

ទីក្រុងបាសេឡូណា ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា វិស្វករជនជាតិអាមេរិក បានទទួលពានរង្វាន់ ព្រះអង្គម្ចាស់នៃ Asturias កាលឆ្នាំ ២០០៩ សម្រាប់ការច្នៃប្រឌិត ប្រកបដោយចក្ខុវិស័យរបស់លោក គឺទូរស័ព្ទដៃ ដែលលោក Martin Cooper ចូលបន្ទប់សារព័ត៌មាន នៃសមាជទូរស័ព្ទពិភពលោក នៅទីក្រុងបាសេឡូណា ។

លោកបាននិយាយថា ទូរស័ព្ទ iPhone ថ្មីលេចចេញពីហោប៉ៅ របស់លោក ហើយខ្ញុំសាកល្បងទាំងអស់គ្នា ។ ជាថ្មីម្តងទៀត លោកប្រាប់ពីដំណើររឿង នៃការហៅទូរសព្ទលើកដំបូង ដោយបដិសេធថា វាត្រូវបានបំផុស គំនិតដោយអ្នកប្រាស្រ័យទាក់ ទងរបស់ Captain Kirk នៅ Star Trek។ ខ្ញុំជឿថា យើងទើបតែចាប់ផ្តើមជាមួយនឹងអ្វីដែលយើង នឹងសម្រេចបានជាមួយនឹងទូរស័ព្ទដៃ និងអ៊ីនធើណេត ដោយមានវិស័យធំៗចំនួន៣ ដែលខ្ញុំគិតថា យើងនឹងរីកចម្រើន ដោយចាប់ផ្តើមពីការអប់រំ ។

គ្រូបង្រៀនត្រូវបង្រៀន មនុស្សឲ្យចេះប្រើប្រាស់អ៊ីនធើណេត របៀបរើសអើងរវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ការអប់រំនឹងធ្វើបដិវត្ត ចំណែកទី២ គឺវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ឥឡូវនេះយើងអាចប្រើឧបករណ៍ចាប់សញ្ញា ដើម្បីវាស់ស្ទង់នូវអ្វី ដែលកំពុងកើតឡើង លើរាងកាយមនុស្ស ។ យើងអាចធ្វើការពិនិត្យ រាងកាយជារៀងរាល់នាទី ហើយភ្ជាប់អ្នកទៅកុំព្យូទ័រ ដែលនឹងព្យាបាលជំងឺ មុននឹងកើតឡើង ។

ចំណុចទី៣គឺជាគំនិត នៃការសហការ អ្វីដែលមនុស្សអាចធ្វើបាននៅពេល ដែលពួកគេធ្វើការជាមួយគ្នា ឆ្លងកាត់ចម្ងាយ និងពេលវេលា ផលិតភាពនៃមនុស្សជាតិ នឹងកើនឡើងគ្រប់គ្រាន់ ដើម្បីលុបបំបាត់ភាពក្រីក្រ ទាំងនោះគឺជាក្តីសង្ឃឹមដ៏ធំ​ ៕

Most Popular

To Top