កីឡា

Barca ចង់សាកល្បង ក្នុងការចរចាកីឡាករ ខ្សែប្រយុទ្ធ Leao

The Sport ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona កំពុងត្រៀមរៀបចំខ្លួន ក្នុងការប្រកួតប្រជែង យកកីឡាករខ្សែប្រយុទ្ធ Rafael Leao ពីក្លឹប​ AC Milan ។

កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់រូបនេះ មកដល់ពេលនេះមិនទានបានធ្វើការ ចុះកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan ឡើយដែលវាបានបង្ហាញសញ្ញាសម្រាប់ Barcelona គឺជាពេលវេលាដ៏សាក សមសម្រាប់ការចរចាគ្នា នាំគាត់មកលេងនៅអេស្បាញ។

គួរឲ្យដឹងដែរថាកុងត្រារបស់កីឡាករ Leao នឹងមានសុពលភាពត្រឹមឆ្នាំ២០២៤នេះប៉ុណ្ណោះ ប៉ុន្តែកីឡាករមិនទាន់សម្រេចចិត្ត បន្តកុងត្រាទោះបីជា AC Milan ព្យាយាមរៀបចំការពិភាក្សា ច្រើនដងយ៉ាងណាក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top