កីឡា

Arsenal បកតាមឈ្នះមកវិញក្នុលទ្ធផល៣ទល់នឹង២

ការប្រកួតដ៏សំខាន់មួយទៀតរបស់ Arsenal កាលពីយប់មិញក្នុងផ្លូវ ដើម្បីឆ្ពោះទៅរកការលើកពានរង្វាន់ កំពូលអង់គ្លេស Premier League គឺបានទទួលលទ្ធផលគួរជាទីគាប់ប្រសើរ ទោះឈ្នះទាំងប្រផិតប្រផោយក្តី។

Arsenal បើកទ្វាកីឡាដ្ឋាន Emirates ទទួលស្វាគមន៍ក្រុមភ្ញៀវ Bournemouth យកឈ្នះក្នុងលទ្ធផល៣ទល់នឹង២ទាំងដែល Bournemouth ក្រុមភ្ញៀវបានរកគ្រាប់បាល់បានមុនដល់ទៅ២គ្រាប់ រហូតដល់នាទីទី៦២ទៅហើយ។

Arsenal អាចតាមយកស្មើមកវិញដោយខ្សែការពារ Partey នៅនាទីទី៦២និងគ្រាប់ទី២ ដោយកីឡាករ Ben White នៅនាទីទី៧០ហើយមួយគ្រាប់ជ័យជំនះ នៅនាទីទី៩០បូក៧ទៅហើយ ដោយកីឡាករ Nelson៕

បញ្ចប់ការប្រកួតសប្តាហ៍នេះ Arseanl មាន៥ពិន្ទុដាច់ ពីក្រុមលេខ២មេឃខៀវ Man City ដល់ទៅ៥ពិន្ទុគឺ៦៣និង៥៨ពិន្ទុរៀងគ្នា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top