កីឡា

Bayern បន្តកុងត្រាឲ្យ Moting តែមិនប៉ះពាល់ផែនការតាម Kaneឡើយ

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Bayern Munich និងប្រធានផ្នែកកីឡាលោក Hasan Salihamidzic បានបញ្ជាក់ច្បាស់សាជាថ្មីថា ការសម្រេចចិត្តបន្តកុងត្រាថ្មីជូនកីឡាករ Choupo Moting នឹងមិនប៉ះពាល់ទៅដល់ផែនការរបស់ក្លឹបដើម្បីចរចាជាមួយនឹង Harry Kane ឡើយ។

ក្លឹបយក្សអាល្លឺម៉ង់មួយនេះត្រូវបានគេជឿជាក់ថាមានទំនាក់ទំនងយ៉ាងខ្លាំងក្លាជាមួយនឹងកីឡាករខ្សែប្រយុទ្ធអង់គ្លេសមិនចេះធ្លាក់ទំរង់លេង Harry Kane ប៉ុន្តែមួយរយៈនេះត្រូវបានគេចោទសួរថាតើក្លឹបនឹងបន្តផែនការនេះទៀតទេប្រសិនបើកុងត្រាថ្មីរបស់ Moting ត្រូវបានបន្តរហូតដល់រដូវកាលក្រោយទៅហើយនោះ។

លោកប្រធានកីឡារូបនេះបាននិយាយបែបនេះថា៖គ្មានអ្វីជាបញ្ហាទេ។វាមិនមែនជាអ្វីដែលយើងកំពុងពិចារណានោះឡើយ។ដំបូងយើងត្រូវតែបន្តកុងត្រាថ្មីឲ្យ Choup ហើយយើងសង្ឃឹមថាគាត់នឹងនៅតែអាចបន្តរកគ្រាប់បាល់ដូចដែរយើងបានឃើញហើយបន្ទាប់មកយើងនឹងចាំមើលកិច្ចការងារបន្ទាប់ទាំងអស់គ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top