ប្លែកៗ

សិង្ហបុរី​ ជាប់​ជា​ប្រទេស​មាន ​អ៊ីនធឺណិត​លឿន​ជាង​គេ​លើ​ពិភពលោក​

សិង្ហបុរី​ជាប់​ជា​ប្រទេស​មាន​អ៊ីនធឺណិត​អចល័ត​ (សំដៅ​លើ​អ៊ីនធឺណិត​ក្នុង​អគារ ឬ តាម​ផ្ទះ) លឿន​ជាង​គេ​ក្នុង​ពិភពលោក។ នេះ​បើ​តាម​សន្ទស្សន៍​ Speedtest នៅ​ឆ្នាំ២០២២

បើ​តាម​ប្រភព​ខាង​លើ អ៊ីនធឺណិត​អចល័ត​នៅ​សិង្ហបុរី​មាន​ល្បឿន​សរុប ២៣៤ម៉េហ្គាបៃត៍/វិនាទី។

បន្ទាប់​ពី​សិង្ហបុរី​គឺ ប្រទេស​ឈីលី បន្ត​មក​ទៀត​គឺ ចិន អារ៉ាបរួម ហុងកុង ហើយ​ថៃ​ ដែល​ជា​ប្រទេស​អាស៊ាន​មួយ​ទៀត ជាប់​លេខ ៦ ខាង​អ៊ីនធឺណិត​លឿន​ជាង​លើ​លោក។

ខាង​ក្រោម​នេះ​ជា​ប្រទេស​ទាំង​ ១០ ដែល​មាន​អ៊ីនធឺណិត​លឿន​ជាង​គេ​លើ​លោក៖

១- សិង្ហបុរី៖ ២៣៤,៥៥Mbps

២- ឈីលី៖ ២២៤,៨៤Mbps

៣- ចិន៖ ២១១,៣៤Mbps

៤- រាជាណាចក្រ​អារ៉ាប​រួម៖ ២០៧,៤១Mbps

៥- ដែនដី​រដ្ឋបាល​ពិសេស​ហុងកុង៖ ២០៦,៧១Mbps

៦- ថៃ៖ ២០១,៨១Mbps

៧- បុរី​ក្សត្រ​ម៉ូណាកូ៖ ២០០,៧Mbps

៨- សហរដ្ឋអាមេរិក៖ ១៩៥,៣១Mbps

៩- ដាណឺម៉ាក៖ ១៩៥,២៦Mbps

១០- អេស្ប៉ាញ៖ ១៧២,៦៧Mbps៕

ប្រភព៖Sabay

Most Popular

To Top