បរទេស ៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសបើកការស៊ើបអង្កេតមួយ ដើម្បីស្វែងរកយោធារុស្សី ជាច្រើននាក់ ដែលជាអ្នកបាញ់ សម្លាប់យោធាអ៊ុយក្រែនម្នាក់ ដែលមិនមានអាវុធជាប់ដៃ និងបន្ទាប់ពីវិដេអូនេះ ត្រូវបានចែកចាយពេញ បណ្តាញសង្គម។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ៖ ពួកយើងត្រូវតែស្វែងរកឧក្រិដ្ឋជនសង្គ្រាម ទាំងនោះឲ្យឃើញ ។ នៅក្នុងវិដេអូដែលយោធាអ៊ុយក្រែនត្រូវបានគេមើលឃើញថា បាននិយាយថាបែបអបអរអ៊ុយក្រែនថា Glory to Ukraine មុនពេលដែលគាត់ត្រូវបានបាញ់ សម្លាប់ដោយកាំភ្លើងយន្ត។
អង្គភាពយោធា របស់អ៊ុយក្រែនមួយ បានកំណត់អត្តសញ្ញាណរបស់យោធាដែលត្រូវ បានគេបាញ់ស្លាប់នោះប៉ុន្តែក៏មានការវែកញែកគ្នាជាច្រើន ផងដែរអំពីអត្តសញ្ញាណ របស់គាត់។
ទោះបីជាយ៉ាងណាក្តី ក្រុមយោធារុស្សីមួយ ក្រុមដែលបានបាញ់សម្លាប់យោធាអ៊ុយក្រែននោះគឺ មិនបានចេញមុខ នៅក្នុងវិដេអូឬ អាចកំណត់អត្តសញ្ញាណ បាននៅឡើយទេប៉ុន្តែអ៊ុយក្រែនបានចាត់ទុកសកម្មភាពនេះថា ជាសកម្មភាពខុសច្បាប់ និងគោលការណ៍របស់សង្គ្រាម៕
ប្រែសម្រួល៖ស៊ុនលី