ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន លើកឡើងករណីផ្ទុះនៅភាគខាងជើងឧបទ្វីបគ្រីមៀ បំផ្លាញមីស៊ីលរបស់រុស្ស៊ី

គៀវ៖ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិ អ៊ុយក្រែនបានឲ្យដឹងថា ការផ្ទុះនៅភាគខាងជើង នៃឧបទ្វីបគ្រីមេបានបំផ្លាញ មីស៊ីលរុស្ស៊ីដែលកំពុងដឹក ជញ្ជូនតាមផ្លូវដែក ។

ប្រធានប្រចាំក្រុង Dzhankoi ដែលលើកបន្តុបដោយរុស្ស៊ី បានលើកឡើងថា តំបន់នេះត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ។

អ៊ុយក្រែន បានប្រកាសពីការបំផ្ទុះនេះ ប៉ុន្តែដូចជាធម្មតាមិនបានលើកឡើងច្បាស់លាស់ថា ខ្លួននៅពីក្រោយការវាយប្រហារនោះទេ ។

ប្រសិនបើត្រូវបានគេបញ្ជាក់ នោះក្រុងនេះ នឹងក្លាយជាការវាយប្រហារដ៏កម្រមួយ ដោយយោធាអ៊ុយក្រែនចូលក្នុងតំបន់គ្រីមេ ដែលត្រូវបានដាក់បញ្ចូលតាំងពីឆ្នាំ២០១៤ ។

ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា ការផ្ទុះដ៏អាថ៌កំបាំងបានបំផ្លាញមីស៊ីលរបស់រុស្ស៊ី Kalibr-NK ដែលមានបំណងប្រើប្រាស់ ដោយកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ។ មីស៊ីល Kailbr ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការវាយប្រហារទៅលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

នៅក្នុងរបាយការណ៍មិនបញ្ជាក់ច្បាស់ ពីអ្នកស្រុកម្នាក់ ដែលបានលើកឡើងតាមកញ្ចក់ទូរទស្សន៍អ៊ុយក្រែន ដោយបាននិយាយអំពីការផ្ទុះឡើង រយៈពេល៣០នាទីដែលធ្វើឲ្យផ្នែកមួយនៃទីក្រុង Dzhankoi គ្មានអគ្គិសនីប្រើប្រាស់ ។ ក្រសួងការពារជាតិបានបញ្ជាក់ថា ការបំផ្ទុះនេះ “បន្តដំណើរការនៃការគ្មានយោធារបស់រុស្ស៊ី និងរៀបចំឧបទ្វីបគ្រីមៀ សម្រាប់ការឈប់កាន់កាប់ពីសំណាក់អ៊ុយក្រែន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top