បច្ចេកវិទ្យា

មីស៊ីលលឿន ជាងសំឡេង ២៧ដង និងបាញ់ បានចម្ងាយ ៣៣.០០០គីឡូម៉ែត្រ របស់រុស្ស៊ី ត្រូវបានដាក់ចូលបម្រើយោធា

បរទេស៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលដែលមានល្បឿនលឿន ជាងសំឡេង ដំបូងបំផុតរបស់ពិភពលោក អាចបាញ់ឆ្លងទ្វីប បានចាប់ផ្តើមដំណើរការ ចូលបម្រើទ័ពហើយ កាលពីថ្ងៃសុក្រ បន្ទាប់ពីការធ្វើតេស្តជាច្រើនឆ្នាំ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ីថា លោក Sergei Shoigu បានជូនដំណឹង ដល់ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីនថា អង្គភាពមីស៊ីលដំបូង ដែលបំពាក់ ដោយយានលឿន ជាងសំឡេង Avangard បានចូលបំពេញ ភារកិច្ចប្រយុទ្ធហើយ។

លោកពូទីនបានបង្ហាញយាន Avangard ដំបូងបង្អស់ក្នុងចំណោម ប្រព័ន្ធសព្វាវុធផ្សេងទៀត នៅក្នុងសុន្ទរកថា រដ្ឋរបស់លោកកាល ពីខែមីនាឆ្នាំ ២០១៨ ដោយកត់សម្គាល់ថា សមត្ថភាពរបស់វា ក្នុងការធ្វើសមយុទ្ធយ៉ាងមុតស្រួច នៅលើផ្លូវឆ្ពោះទៅគោលដៅមួយ នឹងបំពេញចំពោះមីស៊ីល ការពារ ដែលគ្មានប្រយោជន៍។

លោកបាននិយាយនៅពេលនោះថា “ វាឆ្ពោះទៅកាន់គោលដៅដូចជាអាចម៍ផ្កាយ ដូចជាគ្រាប់បាល់កាំភ្លើង” ។

យោធាបាននិយាយថា Avangard មានសមត្ថភាពហោះបានលឿន ជាងល្បឿន សំឡេង ២៧ ដង។ វាដំណើរការ បានប្រហែល ៣៣,៣០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ទោះបីជាការធ្វើតេស្ត មកដល់ពេលនេះ បានបង្កើតនូវល្បឿន ប្រហែល តែ១២,០០០ គីឡូម៉ែត្រ ក្នុងមួយម៉ោងក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top