បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រុមប៉ូលីសរបស់ប្រទេស ឥណ្ឌា បានសម្រេចចិត្តក្នុងការបិទបណ្តាញ អ៊ិនធឺណេតនៅក្នុងតំបន់រដ្ឋ Punjab ដើម្បីតាមចាប់ខ្លួនបុគ្គលដ៏សំខាន់ម្នាក់ នៃក្រុមផ្តាច់ខ្លួន។
ប្រភពដដែលបានបន្តដែរថា ប្រតិបត្តិការដែលបានកើតឡើង កាលពីចុងសប្តាហ៍កន្លងមកនោះ ដោយក្រុមប៉ូលីស របស់ប្រទេសឥណ្ឌា បានធ្វើឲ្យពលរដ្ឋឥណ្ឌា ក្នុងតំបន់រាប់លាននាក់មិនមានអ៊ិនធឺណេត ប្រើប្រាស់តាំងតែពីថ្ងៃអង្គារ ហើយគោលបំណងធំរបស់បេសកកម្មគឺ តាមចាប់ខ្លួនបុរសជាមេដឹកនាំ នៃក្រុមផ្តាច់ខ្លួនដ៏សំខាន់ម្នាក់ប៉ុណ្ណោះ។
បុរសដែលត្រូវបានគេស្គាល់ឈ្មោះថា Amritpal Singh ដែលជាមេដឹកនាំ នៃក្រុមផ្តាច់ខ្លួន Waris Punjab De organization ដែលកន្លងមកតែងតែទាមទារ ក្នុងការបង្កើតរដ្ឋថ្មីមួយ ដែលមានឈ្មោះថា Khalistan ។
ក្រៅពីកាត់ផ្តាច់អ៊ិនធឺណេត ហើយនោះប៉ូលីស បានប្រើប្រាស់វិធីសាស្ត្រជាច្រើនទៀត ដើម្បីជួយឲ្យប្រតិបត្តិការនេះ បានសម្រេចដែលមានដូចជាបិទផ្លូវការ ហាមប្រាមមិនឲ្យមានការប្រមូលផ្តុំ និងបាតុកម្មជាដើមផង៕
ប្រែសម្រួល៖ស៊ុនលី