The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី Inter Milan កំពុងរៀបចំផែនការ ក្នុងការចចារដើម្បីផ្ទេរកីឡាករខ្សែប្រយុទ្ធ Pierre Emerick Aubameyang ពីក្លឹបតោខៀវ Chelsea។
ប្រភពដដែលបានបន្តទៀតថា កីឡាករសញ្ជាតិហ្គាបុងរូបនេះនឹងត្រូវចាកចេញពីទឹកដី Stamford Bridge នៅរដូវក្តៅនេះហើយខណៈដែល Barcelona ក៏កំពុងពិចារណាចង់បានកីឡាកររូបនេះត្រឡប់ទៅ Camp Nou វិញផងដែរ។
ទោះបីជាយ៉ាងណាក្តី Inter Milan នឹងមិនអោបដៃឈរមើលការចរចាគ្នានេះបានសម្រេចងាយៗនោះដែរ ដោយនឹងបញ្ជូនក្រុមការងារ ដើម្បីមកពិភាក្សានិងចរចា ជាមួយនឹងកីឡាករខ្សែប្រយុទ្ធរូបនេះមិនខាន៕ ប្រែសម្រួល៖ស៊ុនលី